Connect with us

ព័ត៌មានជាតិ

ជនបរទេស​ បម្រើការ​ងារ​នៅតាម​រោងចក្រ​ជាង​៣៣០០​នាក់​ ហើយ​ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់

បានផុស

នៅ

​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​១៤ ​ខែមេសា ​ឆ្នាំ​២០២១​នេះ​ មាន​ជនបរទេស​ដែល​កំពុង​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​សហគ្រាស​នានា​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចំនួន​ជាង​៣៣០០​នាក់​ ហើយ​បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​យោងតាម​របាយការណ៍​របស់​អនុ​គណៈកម្មការ​ចំពោះ​កិច្ច​ទទួល​ការ​ចាក់​វ៉ាក់សាំង​ជួន​ដល់​កម្មករ​និយោជិត​បា​ន​ឲ្យ​ដឹង​ថា ​ចាប់ពី​ថ្ងៃ​ទៅ​០៧​រហូតមកដល់​ល្ងាច​ថ្ងៃទី​១៤​ ខែមេសា​ ឆ្នាំ​២០២១​នេះ​ មាន​ជនបរទេស​ធ្វើការ​តាម​រោងចក្រ​ចំនួន​៣៣៣៦​នាក់​ បាន​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​ ក្នុងចំណោម​អ្នកស្ម័គ្រចិត្ត​សរុប​៨៣៨៩៤​នាក់​ ដែល​ភាគច្រើន​ជា​កម្មករនិយោជិត និង​ថ្នាក់ដឹកនាំ​អង្គការ​វិជ្ជាជីវៈ។ ជនបរទេស​ស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​៣៣៣៦​នាក់​នោះ​ អ្នក​ដែល​ចាក់​រួច​មាន​ចំនួន​៣៣១៦​នាក់​និង​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​មាន​ចំនួន​២០​នាក់​ ក្នុងចំណោម​អ្នក​ចាក់​សរុប​ចំនួន​៨១១១៦​នាក់​និង​គ្រូពេទ្យ​មិន​អនុញ្ញាត​ចាក់​ចំនួន​២៧៧៨​នាក់​។

​ដោយឡែក​នៅ​ថ្ងៃទី​១៤​ ខែមេសា​នេះ មាន​អ្នកស្ម័គ្រចិត្ត​ចាក់​វ៉ាក់សាំង​សរុប​ចំនួន ១៥៧៧៥​នាក់​ក្នុងនោះ​មាន​ជនបរទេស​ចំនួន​៧០៨​នាក់​ ដោយ​ចាក់​បាន​ចំនួន ១៥២៩៣​នាក់ ក្នុងនោះ​មាន​បរទេស​ចំនួន ៧០៨​នាក់ និង​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ចាក់​ចំនួន ៤៨២​នាក់ (​បរទេស​ចំនួន ០​នាក់​)​។

​គួរ​បញ្ជាក់​ថា​ ការ​ចាក់​វ៉ាក់សាំង​ទៅលើ​កម្មករ​និយោជិត​នេះ​នឹង​គ្រប​ដណ្តប់​កម្មករ​ប្រមាណ​៧​ម៉ឺន​នាក់​ ក្នុងនោះ​នៅ​តំបន់​សេដ្ឋកិច្ច​ភ្នំពេញ​មាន​ប្រមាណ​៣​ម៉ឺន​នាក់ តំបន់​វឌ្ឍនៈ​១ ប្រមាណ​១​ម៉ឺន​នាក់​និង​តាម​រោងចក្រ​ផ្សេងៗ​ទៀត​នៅ​រាជធានី​ភ្នំពេញ​ បច្ចុប្បន្ន​ក្រសួង​មាន​វ៉ាក់សាំង​ស៊ី​ណូ​វ៉ា​ក់​ក្នុង​ដៃ​ប្រមាណ​២០​ម៉ឺន​ដូ​ស​សម្រាប់​ចាក់​ជូន​កម្មករ​៕​

អត្ថបទ៖ សំអឿន

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម