ព័ត៌មានជាតិ
ជនជាតិថៃម្នាក់ ស្នាក់នៅក្រុងសំរោង ធ្វើតេស្ដវិជ្ជមានកូវីដ១៩ ពេលត្រឡប់ទៅប្រទេសថៃវិញ
ជនជាតិថៃម្នាក់ ស្នាក់នៅនិងធ្វើការនៅក្រុងសំរោងខេត្តឧត្តរមានជ័យ ត្រូវបានអាជ្ញាធរថៃរកឃើញវិជ្ជមានជំងឺកូវីដ១៩ បន្ទាប់ពីបានចេញពីប្រទេសកម្ពុជាឆ្លងដែនទៅកាន់ប្រទេសថៃវិញ។
យោងតាមរដ្ឋបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា ជនជាតិថៃរូបនេះ មានឈ្មោះ គិទិ ស្រ៊ី ស៊ាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខជំនាញជាងជួសជុលគ្រឿងចក្រ ស្នាក់នៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង។
បុគ្គលនេះ បានធ្វើដំណើរមកពីប្រទេសថៃនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ តាមច្រកទ្វារព្រំដែនអន្តរជាតិអូស្មាច់ មុនប្រទេសថៃបិទការចេញចូល។ លុះដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ បុគ្គលរូបនេះ បានត្រឡប់ចូលប្រទេសថៃវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ត្រូវបានអាជ្ញាធរថៃយកទៅធ្វើចត្តាឡីស័កនឹងយកសំណាកធ្វើតេស្តរកកូវីដ១៩ ក៏ទទួលបានលទ្ធផលវិជ្ជមានកូវីដ១៩ពីមន្ទីរពិសោធន៍នៅប្រទេសថៃនាថ្ងៃទី១៣ ខែមេសាឆ្នាំ២០២១។ រដ្ឋបាលខេត្តបានបន្តថា តាមការស្រាវជ្រាវបុគ្គលនេះ មានអ្នកប៉ះពាល់ផ្ទាល់ចំនួន៤នាក់ គឺទី១ឈ្មោះ គង់ ពៅ ហៅប៉ាត់ភេទប្រុស អាយុ៣៤ឆ្នាំ នៅផ្ទះជួលស្ថិតនៅក្នុងភូមិបុរីរដ្ឋបាល សង្កាត់សំរោង មុខរបរជាងជួសជុលត្រាក់ទ័រ, ទី២ឈ្មោះ អ៊ឹម កាន់ដ្រា ភេទស្រី អាយុ២៥ឆ្នាំ ជាប្រពន្ធរបស់ឈ្មោះ គង់ពៅ, ទី៣កុមារា ផានៈគ្រីនសំប៊ួន អាយុ២ឆ្នាំ ជាកូន, ទី៤កុមារី ណាត់តាឆាសំប៊ួន អាយុ១ឆ្នាំ ជាកូននិងអ្នកប៉ះពាល់ប្រយោលមានហានិភ័យខ្ពស់ចំនួន៤០នាក់ផ្សេងទៀត។ បើតាមរដ្ឋបាលខេត្តអ្នកទាំង៤៤នាក់ បានយកសំណាកបញ្ជូនទៅវិភាគនៅរាជធានីភ្នំពេញនឹងរង់ចាំលទ្ធផល។

រដ្ឋបាលខេត្តសូមអំពាវនាវយ៉ាងទទូចស្នើសូមឲ្យបងប្អូនជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយបុគ្គល គិទិ ស្រ៊ីស៊ាំង និងអ្នកពាក់ព័ន្ធខាងលើ ត្រូវដាក់ខ្លួនដាច់ដោយឡែករយៈពេល ១៤ថ្ងៃឬមាន រោគសញ្ញាក្អក ផ្ដាសាយ ហៀរសំបោរ ឈឺបំពង់កថប់ដង្ហើម ក្តៅខ្លួន ឬរោគសញ្ញាសង្ស័យផ្សេងទៀត សូមធ្វើការទំនាក់ទំនងក្រុមការងារប្រចាំការនិងយកសំណាក ដែលមានទីតាំងស្ថិតនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ ស្ថានភាពកំពុងអាសន្ន មានជនបន្លំបង្កើតផេកក្រសួងសុខាភិបាល

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី