ព័ត៌មានជាតិ
អាជ្ញាធររាជធានី ព្រមានបិទឃ្លាំងលក់រថយន្តទាំងអស់
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការព្រមានចុះបិទឃ្លាំងលក់រថយន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ បើម្ចាស់ឃ្លាំងទាំងនោះនៅតែបំពាន បន្តបើកអាជីវកម្មរបស់ខ្លួន ដោយមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធរ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ខណៈដែលជម្ងឺនេះកាន់តែរីករាលដាលខ្លាំងឡើង។
នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលរាជធានភ្នំពេញបានផ្ញើសារព្រមានមួយ ទៅកាន់ម្ចាស់ឃ្លាំងរថយន្ត សូមបញ្ឈប់អាជីវកម្មជាបន្ទាន់ បើមិនចង់ប្រឈមនឹងការចុះបិទអាជីវកម្ម។

ការព្រមានចំៗទៅដល់កន្លែងលក់រថយន្តខាងលើនេះ បានកើតឡើង ក្រោយមានព័ត៌មានថា ឃ្លាំងលក់រថយន្តខ្លះនៅតែបំពាន ហើយនៅបន្តលក់រថយន្តដោយមិនចូលរួមទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញនោះឡើយ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០និង០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ដែលកំពុងមានការកើនឡើងខ្លាំង ។ ការដាក់ចេញវិធានការនេះ គឺបានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះ និងបិទអាជីវកម្មនានាដែលមិនចាំបាច់។ ទោះបីយ៉ាងណា វិធានការបានអនុញ្ញាតសម្រាប់ការធ្វើដំណើរចាំបាច់ដូចជាការទៅមន្ទីរពេទ្យ និងការទិញម្ហូបអាហារជាដើម។ ដោយឡែកអាជីវកម្មចាំបាច់មួយចំនួន ក៏ត្រូវបានរក្សាទុកផងដែរ ជាពិសេសអាជីវកម្មពាក់ព័ន្ធការលក់ដូរ ឬផ្គត់ផ្គង់ស្បៀងអាហារ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ