Connect with us

ព័ត៌មានជាតិ

កំពុង​បិទក្រុង ឆាប​ឆេះ​ឃ្លាំង​ស្តុកសម្ភារៈ​ទូរសព្ទនៅ​ខណ្ឌ​៧មករា ផ្អើលទាំងព្រឹក

បានផុស

នៅ

អគ្គិភ័យឆាបឆេះ ឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ត្រូវបានឆេះបង្កការភ្ញាក់ផ្អើលទាំងព្រឹក សមត្ថកិច្ចមូលដ្ឋាន និងខាងការិយាល័យជំនាញ ចុះជួយបាញ់ទឹកអន្តរាគមន៍ភ្លាមៗ។

អគ្គិភ័យនេះ មិនបង្កអោយមានរាលដាលដល់ផ្ទះ​ប្រជាពលរដ្ឋជិតខាងនិងមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៦និង២០នាទីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅម្ដុំវត្តព្រះពុទ្ធ ចំណុចផ្ទះលេខ១៩E0 ផ្លូវលេខ១៩៦ ភូមិ៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន នៅមុនពេលកើតហេតុឃើញមានផ្សែងខ្មៅហ៊ុយចេញពីក្នុងឃ្លាំងប្រភេទដែក ប្រកសង្ហសី ភ្លាមៗស្រាប់តែអណ្ដាតភ្លើងខ្មួលឡើងតែម្ដង ខណៈនោះប្រជាពលរដ្ឋរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានទាក់ទងទៅការិយាល័យជំនាញ ចេញរថយន្តពន្លត់អគ្គីភ័យជួយអន្តគមន៍បាញ់ទឹកពន្លត់ ដោយសារតែសម្ភារៈក្នុងឃ្លាំងស្តុកជាគ្រឿងជ័រ ដូច្នះជាហេតុបង្កអោយ មានការឆាបឆេះលឿន មិនងាយគ្រប់គ្រងបានឡើយ និងខូចខាតសំភារឆេះអស់ទាំងស្រុង។

ក្រោយបាញ់ពន្លត់ នគរបាលជំនាញបានអោយដឹងថាតាមការសន្និដ្ឋានជំហានដំបូងមូលហេតុសង្ស័យកើតឡើង ដោយឆ្លងចរន្តអគ្គីសនី ផលលំបាកនៃការជួយបាញ់ពន្លត់បានទាន់ពេលវេលា ដោយសម្ភារៈស្តុកក្នុងឃ្លាំងជាគ្រឿង ទូរស័ព្ទដូចជា ស្រោមទូរស័ព្ទ ដុយសាកទូរស័ព្ទ និងឆ័ត្រធំៗ ជាដើម ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

Sokha Hotels

ព័ត៌មានពេញនិយម