Connect with us

ព័ត៌មានជាតិ

ផ្សារ​ហ៊ុយ​ឡេង​ ទទួល​ជោគជ័យ​ ក្រោយ​ធ្វើ​ការណែនាំ​អាជីវករទាំងអស់ ដើម្បី​ការពារជំងឺកូវីដ និង​ការ​បិទផ្សារ​​

បានផុស

នៅ

បុគ្គលិក​ផ្សារ​ហ៊ុយ​ឡេង​បន្ទាយមានជ័យ​ ដឹកនាំ​ដោយ​លោក ឆាយ​ស្រេង អ្នកគ្រប់គ្រង​ផ្សារ​ទូទៅ​បាន​ចុះ​ធ្វើការ​ណែនាំ​ដល់​អាជីវករ​មួយ​ចំនួន​តូច​ ដែល​រឹងរូស​មិន​ព្រម​ពាក់​ម៉ាស​ក្នុង​ពេល​កំពុង​លក់ដូរ​ក្នុង​ផ្សារ ​ព្រោះ​វា​ជា​បញ្ហា​ធំ​ជា​ចម្បង​ដែល​ធ្វើ​ឲ្យ​អាជ្ញាធរ​ក្រុង អាជ្ញាធរ​ខេត្ត​ចង់​ធ្វើ​ការ​បិទ​ផ្សារ​ទាំងស្រុង​ ដែល​ការ​ចុះ​ណែនាំ​នេះ កាល​ពីព្រឹកថ្ងៃទី​១៤ ខែ មេសា ឆ្នាំ​ម​២០២១​នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឆាយ​ស្រេង​ បាន​ឲ្យ​ដឹង​ថា ​ក្រុមហ៊ុន​ហ៊ុយ​ឡេង​បន្ទាយមានជ័យ បានធ្វើការ​ជូនដំណឹង​ដល់​អាជីវករ​ឈ្មោះ ពូ​វ៉ា លក់​ផ្លែឈើ​នៅ​ផ្សារ​ហ៊ុយ​ឡេង​ព្រោះ​រយៈពេល​កន្លងមក​អាជីវករ​ម្នាក់នេះ ​មិន​ព្រម​ពាក់​ម៉ាស​ក្នុងពេល​កំពុង​លក់ដូរ​ក្នុង​ផ្សារ​នោះ​ឡើយ បើ​អាជីវករ​នេះ​នៅតែ​រឹងទទឹង​មិន​ព្រម​ពាក់​ម៉ាស់​ក្នុង​ពេល​កំពុង​លក់ដូរ​បន្ត​ទៀត​ប្រធាន​ផ្សារ​ សុំ​ធ្វើការ​ផ្អាក​ការលក់​ព្រោះ​វា​ជា​បញ្ហា​ធំ​ចម្បង​។​ លោក​ឆាយ​ស្រេង​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ អាជីវករ​ឈ្មោះ ពូ​វ៉ា​ត្រូវ​បញ្ឈប់​ការលក់ដូរ​បណ្ដោះអាសន្ន​សិន​ ក្រោយ​ពេល​ទៅ​បំពេញ​លក្ខខ័ណ្ឌ​បែបបទ​ធ្វើ​កិច្ចសន្យា​នៅ​សាលាក្រុង​ ​ដើម្បី​ទទួល​បាន​លិខិត​អនុញ្ញាត​ពី​សាលាក្រុង​សិន ​ទើប​ប្រធាន​ផ្សារ​មាន​សិទ្ធ​ទទួល​ឲ្យ​ចូល​លក់ដូរ​ជា​ធម្មតា​ឡើងវិញ​។ ​លោក​ឆាយ​ស្រេង​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ដើម្បី​បង្ការ​កា​ចម្លង​មេរោគ​កូ​វីដ១៩ ​ដល់​ប្រជាពលរដ្ឋ​ចូល​មក​ទិញ​ទំនិញ​ក្នុង​ផ្សារ​ហ៊ុយ​ឡេង​ទាំងអស់គ្នា ​ត្រូវ​អនុវត្ត​អនុសាសន៍​ការ​អំពាវនាវ​របស់​ស​ម្តេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជា​សារ​ណែនាំ​បន្ទាន់​ថ្មីៗ​របស់​ក្រសួងសុខាភិបាល ទាក់ទិន​នឹង​ការបង្ការ ទប់ស្កាត់ ចាត់វិធានការ​លើ​ជម្ងឺឆ្លង​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នេះ។​

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ប្រជាពលរដ្ឋ​ត្រូវ​យល់ដឹង​និង​រួមគ្នា​ថែរក្សា​អនាម័យ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​បង្ការ​កុំ​ឲ្យ​ជំងឺ​កូ​វីដ១៩ ឆ្លង​ចូលក្នុង​ផ្សា​រហើយ​ការទប់ស្កាត់​ការឆ្លង​វីរុស​កូ​វីដ​-១៩​នេះ​វា​មាន​សា​រះ​សំខាន់​ណាស់​ព្រោះ​ជំងឺ​នេះ ​វា​អាច​ឆ្លងតាម​រូបភាព​និង​ស្ថានភាព​ផ្សេងៗ ក្នុងនោះ​មានការ​តម្រូវ​ឲ្យ​ពាក់​ម៉ាសជាប្រចាំ វាស់​កម្ដៅ លាង​សម្អាត​ដៃ​នឹង​ទឹកសាប៊ូ​ជាដើម​ជាពិសេស​ត្រូវ​រស់នៅ​ស្អាត ហូប​ស្អាត មាន​អនាម័យ ដោយ​ត្រូវ​ពាក់​ម៉ាស ​នៅ​កន្លែង​លក់ដូរ​ជាប្រចាំ និង​លាង​សម្អាត​ដៃ​ឲ្យ​បានជា​ប្រចាំ ក្នុង​ន័យ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

សូមចុចអាន៖ កន្លែង​លក់ទំនិញឡើង​ថ្លៃ​ហួស​ហេតុ ចៅហ្វាយក្រុង​បញ្ជាឲ្យចុះស្រាវជ្រាវ​​ ចាត់ការ​តាម​ច្បាប់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​លទ្ធផល​សំខាន់ៗ​​​ពីជំនួប​លើក​ទី១​​​សម្រាប់​សន្តិភាព​នៅអ៊ុយក្រែន​​​

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ ៖ មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តប៉ៃលិន ត្រូវ​រៀប​ចំ​បណ្ដុះបណ្ដាល​ឱ្យ​កាន់​តែ​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារ

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាជិក​សភា​អាមេរិក សន្យា​ជំរុញ​ការ​នាំ​ចេញ​ផលិតផល​ពីកម្ពុជាទៅអាមេរិក​បន្ថែមទៀត

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលករ និស្សិតកម្ពុជានៅថៃ ប្រឆាំងនឹងគម្រោងបាតុកម្មនៅកូរ៉េដែលជាការញុះញង់ពីក្រុមប្រឆាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អំពូលសូឡា៥០០ឈុត ត្រូវបានប្រគល់ជូនកងកម្លាំង អាជ្ញាធរ និងពលរដ្ឋស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង

Sokha Hotels

ព័ត៌មានពេញនិយម