Connect with us

ព័ត៌មានជាតិ

មន្ត្រី​នគរបាល​ ដែល​ដឹក​ប្រពន្ធ​ចេញ​ចូល ​នៅ​តំបន់​បិទ​ខ្ទប់ ​ត្រូវ​សមត្ថកិច្ច​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​

បានផុស

នៅ

​មន្ត្រី​នគរបាល​មួយរូប ​ដែល​ដឹក​ប្រពន្ធ​ចេញ​ចូល​ នៅ​តំបន់​បិទ​ខ្ទប់​នៅ​ភូមិ​ទ្រង់មាន់​ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បង្ហោះ​ពេញ​ហ្វេ​ប៊ុ​ក​នោះ ​ត្រូវ​បាន​សមត្ថកិច្ច​កោះហៅ​មក​ធ្វើ​កិច្ចសន្យា​និង​ដាក់​ពិន័យ​ទៅតាម​រដ្ឋបាល​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ​ខែ​មេសា ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ការកោះហៅ​មន្ត្រី​រូបនោះ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា និង​បាន​ធ្វើ​ការព្រមាន​អំពី​ទង្វើ​ខុសឆ្គង​នេះ ធ្វើឡើង​បន្ទាប់ពី ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទទួល​បាន​ព័ត៌មាន និង​បាន​ឃើញ​ការ​បង្ហោះ​ព័ត៌មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការចោទប្រកាន់​លើ​មន្ត្រីនគរបាល​មួយរូប​ ដែល​បាន​ដឹក​ប្រពន្ធ​ចេញ​ចូល​អំឡុង​ពេល​ដែល​តំបន់​ភូមិ​ទ្រុងមាន់ សង្កាត់​អូ​បែកក្អម ខណ្ឌ​សែន​សុខ​ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រកាស​បិទ​ខ្ទប់​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០២១ ។​

​បើ​យោងតាមសេចក្តីបំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៥ មេសា​នេះ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​រួចរាល់ ពាក់ព័ន្ធ​ទៅ​នឹង​ករណីនេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើ​ការកោះហៅ​មន្ត្រី​រូបនោះ ​ចូលខ្លួន​មក​ធ្វើ​កិច្ចសន្យា និង​បាន​ធ្វើ​ការព្រមាន​អំពី​ទង្វើ​ខុសឆ្គង​នេះ​។​

​សេចក្តី​បំភ្លឺ​របស់​ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បន្ត​ថា​«​បើ​ទោះបី​មន្ត្រី​រូបនោះ​មាន​ភារកិច្ច​និង​សិទ្ធិ​ក្នុងការ​បំពេញការងារ​នៅ​តំបន់​បិទ​ខ្ទប់​ក៏​ពិតមែន តែ​ការអនុញ្ញាត​ឲ្យ​ក្រុមគ្រួសារ​ជិះ​មធ្យោបាយ​ធ្វើដំណើរ​ជាមួយ​ចេញ ចូលក្នុង​តំបន់​បិទ​ខ្ទប់ គឺ​ពិតជា​មានការ​ខុសឆ្គង​ពិតប្រាកដ​មែន »​។ ​ពាក់ព័ន្ធ​ទៅ​នឹង​កំហុសឆ្គង​នេះ​ ក្រុមប្រឹក្សាវិន័យ​នឹង​អនុវត្ត​នូវ​វិធានការ​ ចំពោះ​មន្ត្រី​រូប​ជាថ្មី​ម្តងទៀត​។

​ជាមួយគ្នានេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សូម​អរគុណ​ចំពោះ​ការចូលរួម​ផ្តល់ព័ត៌មាន ​ដែល​ជា​ចំណែក​មួយ​មិន​អាច​ខ្វះ​បាន​ដើម្បី​កែលម្អ និង​ចូល​រួមគ្នា​ដើម្បី​បង្ការ និង​ទប់ស្កាត់​ការ​ឆ្លង​រាល ដាល​វីរុស​កូ​វីដ​១៩​ តាម​ការណែនាំ​របស់​រា​ជ​រដ្ឋាភិបាល​ ក៏ដូចជា​ក្រសួងសុខាភិបាល៕

អត្ថបទ៖ ​សំអឿន​

សូមចុចអាន៖ បុរស​រត់​ម៉ូតូ​កង់​​បី​ម្នាក់​ឆ្លងកូវីដ​១៩ ធ្លាប់​ទៅ​ផឹក​កាហ្វេ និងជល់មាន់ នៅភូមិ​គៀត ខេត្ត​តាកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ បញ្ជាក់ថា «ពន្ធឱ្យស្មើគ្នា» នឹងដាក់លើគ្រប់ប្រទេសទាំងអស់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

Sokha Hotels

ព័ត៌មានពេញនិយម