ព័ត៌មានជាតិ
ពិន័យជាប្រាក់៣លានរៀល និងឈានដល់ជាប់ពន្ធនាគារ ចំពោះបុគ្គលណាមិនគោរពវិធានការរដ្ឋបាលទាំងនេះ
រដ្ឋបាលខេត្តកណ្តាល នឹងធ្វើការការពិន័យអន្តរការណ៍ចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាលចំនួន៨ចំណុច ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ផ្សេងៗទៀត នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។
បុគ្គលដែលមិនបានអនុវត្តទៅតាមការណែនាំ ចំនួន៨ចំណុចនៅរួមមាន៖ ទី១.បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការរដ្ឋបាល ឬការហាមឃាត់ការធ្វើដំណើរត្រូវពិន័យប្រាក់ចំនួន១លានរៀល, ទី២.បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំត្រូវពិន័យប្រាក់៣លានរៀល, ទី៣. បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការការហាមឃាត់សកម្មភាពការងារមុខរបរឬអាជីវកម្ម ត្រូវពិន័យ៣លានរៀល, ទី៤. បុគ្គលដែលមិនគោរព ដោយចេតនាវិធានការរឹតត្បិតឬការហាមឃាត់ការធ្វើចរាចរណ៍ចេញចូលតំបន់ ឬទីកន្លែង ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ត្រូវពិន័យ១លានលានរៀល, ទី៥.បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការបម្រាមគោចរត្រូវពិន័យ ១លានរៀល, ទី៦.បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការបិទខ្ទប់តំបន់ឬទីកន្លែង ដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ១៩ត្រូវពិន័យ ២លានរៀល, ទី៧.បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការរឹតត្បិត ឬការហាមឃាត់ការធ្វើពាណិជ្ជកម្មលើទំនិញ ដែលជាហានិភ័យឬជាប្រភពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ត្រូវពិន័យ១លាន៥សែនរៀល និងទី៨. បុគ្គលដែលមិនគោរព ដោយចេតនានូវវិធានការរដ្ឋបាលផ្សេងទៀត ដែលមានភាពចាំបាច់ ដើម្បីឆ្លើយតបនឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ត្រូវពិន័យ១លានរៀល។



រដ្ឋបាលខេត្ត បានណែនាំឲ្យមន្ត្រីនគរបាលយុត្តិធម៌មានសមត្ថកិច្ច ត្រូវចេញបង្កាន់ដៃពិន័យអន្តរកាលចំពោះបុគ្គល ដែលមិនគោរពវិធានការរដ្ឋបាល ដើម្បីបង្គាប់ឲ្យបុគ្គលនោះបង់ប្រាក់ពិន័យអន្តរកាលទៅតាមកំហុស ដែលខ្លួនបានប្រព្រឹត្តក្នុងរយៈពេល៣០ថ្ងៃគិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរកាល។ រដ្ឋបាលខេត្តបានបន្តទៀតថា ក្នុងករណីទទួលប្រាក់ពិន័យអន្តរកាលដោយផ្ទាល់ជាសាច់ប្រាក់ឬជាមូលប្បទានប័ត្រ ត្រូវប្រើប្រាស់បង្កាន់ដៃបង់ប្រាក់ ដែលបោះពុម្ពនិងបើកផ្ដល់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយការចេញបង្កាន់ដៃពិន័យអន្តរកាលធ្វើឡើងចំនួន ៣ ច្បាប់។ ១ច្បាប់សម្រាប់ប្រគល់ជួនបុគ្គល ដែលមិនគោរពធានការរដ្ឋបាលនិង២ច្បាប់ទៀត សម្រាប់រក្សាទុកជាឯកសារ។
រដ្ឋបាលខេត្តបានព្រមានថា បុគ្គលដែលមិនគោរពវិធានការរដ្ឋបាលមិនបានបង់ប្រាក់ពិន័យអន្តរការណ៍ក្នុងរយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃបានទទួលបង្កាន់ដៃពិន័យអន្តរការណ៍នោះបុគ្គលិកគណៈកម្មការខេត្ត ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ ត្រូវកសាងសំណុំរឿងបញ្ជូនទៅសាលាចំណេះដឹង ដែលមានសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីជាធរមាន៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?