ព័ត៌មានជាតិ
គណៈកម្មការជាតិ ប្តេជ្ញាគ្រប់គ្រងកូវីដ-១៩ ឲ្យបានក្នុងរយៈពេល១៤ ថ្ងៃ
ភ្នំពេញ៖ ប្រធានគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថិ បានប្តេជ្ញាចិត្តគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ ខណៈដែលរាជរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងខេត្តកណ្តាលរយៈពេល១៤ថ្ងៃនេះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/102ecd00-7776-4a14-b937-e563b817e19e.jpg)
ការប្តេជ្ញាចិត្តរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩ ខាងលើនេះបានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយតាមរយៈ video conference នៅរសៀលថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយមានការចូលរួមប្រជុំពីលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាអនុប្រធានអចិន្រ្តៃយ៍នៃគណៈកម្មការជាតិគ្រប់គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ នៅសាលារាជធានីភ្នំពេញ ។
លោកអូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំតាមរយៈ video conferenceនេះ មានគោលបំណងអោយគ្រប់ភាគីអ្នកពាក់ព័ន្ធទាំងអនុវត្តអោយបានជោគជ័យ ទៅសេចក្តីសំរេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់ ដើម្បីគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ ក្នុងរយៈពេល១៤ថ្ងៃ ដើម្បីកាត់បន្ថយការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ។
លោកអូន ព័ន្ធមុនីរ័ត្ន បានជម្រុញអោយសមាជិកទាំងអស់នៅក្នុងជួរគណៈកម្មការជាតិគ្រប់គ្រងនិងដឹកនាំការអនុវត្តវិធានការបិទខ្ទប់នេះ រួមគ្នាជួយរដ្ឋបាលរាជធានីភ្នំពេញ អនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលដើម្បីសម្រេចបានជោគជ័យ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/2ba92e19-17c8-49e5-af73-32c8ae0a1d09.jpg)
លោក ឃួង ស្រេង ក្នុងកិច្ចប្រជុំនោះបានមានប្រសាសន៍លើកឡើងពីការងារមួយចំនួន ដែលអាជ្ញាធរបានកំពុងអនុវត្ត ដោយរដ្ឋបាលរាជធានីបានប្រើប្រាស់កម្លាំងមានសមត្ថកិច្ចដាក់ តាមគោលដៅចំនួន២៧គោលដៅ ដើម្បីអនុវត្តការសំរេចបិទខ្ទប់នេះ។ ជាមួយគ្នានេះ ក៏ដាក់ចេញវិធានការចំពោះការឡើងថ្លៃទំនិញ ដោយរដ្ឋបាលរាជធានីភ្នំពេញ បានអោយម្ចាស់កុងស៊ី កាប់ជ្រូក គោ និងអាជីវករលក់ដូរសាច់ គ្រឿងហូបចុកធ្វើកិច្ចសន្យាមិនអោយឡើងថ្លៃ ខណៈដែលពួកគាត់បានឡើងថ្លៃសាច់ជ្រូក សាច់គោ ក្នុងតំណាក់កាលនេះ។ រដ្ឋបាលរាជធានីភ្នំពេញ បានប្រើប្រាស់កម្លាំងល្បាតជាប្រចាំ នៅតំបន់ដែលបាន កំណត់ជាតំបន់ពណ៌ក្រហម ដែលជាតំបន់ងាយឆ្លង ជម្ងឺកូវីដ-១៩។
លោក ឃួង ស្រេង បានបញ្ជាក់ផងដែរថា ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩នេះ ដាច់ខាតត្រូវតែមាន ការចូលរួមពីប្រជាពលរដ្ឋ បើមិនមានការចូលរួមពីប្រជាពលរដ្ឋទេ នោះមិនអាចទទួលបានជោគជ័យទេ។ លើបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញបានចលនាជាមួយប្រជាពលរដ្ឋ ហើយប្រជាពលរដ្ឋជាង៩០ភាគរយបានចូលរួមជាមួយអាជ្ញាធរនិងរាជរដ្ឋាភិបាល។ ជាក់ស្តែង នៅតាមដងផ្លូវនានា ខណៈអនុវត្តនូវការសម្រេចបិទខ្ទប់នេះឃើញថា មានប្រជាពលរដ្ឋប្រមាណតែ២ទៅ៣ភាគរយប៉ុណ្ណោះ ដែលបន្តធ្វើចរាចរណ៍តាមផ្លូវ ហើយប្រជាពលរដ្ឋទាំងនោះភាគច្រើនទៀតសោធ ជាប្រជាពលរដ្ឋដែលមានការចាំបាច់ក្នុងការងារ ទៅចាក់វ៉ាក់សាំងនិងទៅទទួលសេវាសុខាភិបាលជាដើម។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ បានផ្តោតលើការអនុវត្តវិធានការណ៍បិទខ្ទប់នេះអោយមានប្រសិទ្ធភាព មិនប៉ះពាល់ដំណើរការរស់នៅរបស់ប្រជាពលរដ្ឋ រក្សាបានស្ថរភាពទំនិញ លំហូរទំនិញ ។ ការអនុវត្តធ្វើយ៉ាងណាកាត់ផ្តាច់ ជាកង់ៗជម្ងឺកូវីដ-១៩ ។ ការពង្រឹងលើការចត្តាឡីស័ក ការស្រាវជ្រាវរកអ្នកជំងឺកូវីដ-១៩ ការធ្វើតេស្តសំណាក ការចាក់វ៉ាក់សាំង និងការគាំពារដល់ប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះ៕
អត្ថបទ៖ ស្រីរ័ត្ន
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត