ព័ត៌មានជាតិ
កាស៊ីណូធំៗចំនួន ៣ នៅស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ ជិត ៧០ នាក់
រដ្ឋបាលខេត្តស្វាយរៀងបានប្រកាសនៅថ្ងៃនេះថា កាស៊ីណូចំនួន៣នៅក្រុងបាវិតខេត្តស្វាយរៀង រួមមានកាស៊ីណូបាវិតម៉ុកបាយ កាស៊ីណូហ្គោដឡាក់ និងកាស៊ីណូពិភពថ្មី រកឃើញមានអ្នកឆ្លងរហូតដល់ទៅ៦៩នាក់ ក្នុងចំណោមអ្នកឆ្លងសរុបចំនួន៧១នាក់។
អ្នកឆ្លងជំងឺកូវីដ១៩ទាំង៦៩នក់នោះត្រូវបានរដ្ឋបាលខេត្តស្វាយរៀងបានបង្ហាញឈ្មោះជាសាធារណៈដើម្បីឲ្យអ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលធ្វើចត្តាឡីស័កនិងធ្វើតេស្តរកកូវីដ១៩។

តាមរដ្ឋបាលខេត្តបានឲ្យដឹងថាក្នុងចំណោមអ្នកជំងឺសរុបចំនួន៧១នាក់នោះបានបញ្ជួនទៅព្យាបាលនៅមន្ទីរពេទ្យសាមគ្គីរំដួលចំនួន១៣នាក់ មន្ទីរពេទ្យបង្អែកស្វាយជ្រំចំនួន១៤នាក់ និងនៅមណ្ឌលព្យាបាលកូវីដ១៩ក្រុងបាវិតចំនួន៤៤នាក់។
រដ្ឋបាលខេត្តបានអំពាវនាវដល់អ្នកដែលមានជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាមួយអ្នកទាំងនោះសូមធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅតាមផ្ទះរៀងៗខ្លួនដើម្បីតាមដានសុខភាពនិងធ្វើតេស្តរកកូវីដ១៩។
ក្នុងករណីមានបញ្ហាសុខភាពដោយមានអាការៈមិនស្រួលដូចជាក្តៅខ្លួន ក្អក ហៀរសំបោរ ឈឺបំពង់កនិងមានដង្ហើមថប់ៗ សូមប្រញាប់ទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ