Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់បុរសម្នាក់ជិះម៉ូតូទម្លុះបារ៉ាស់ខណៈកំពុងអនុវត្តបម្រាមគោចរ

បានផុស

នៅ

ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូបុកទម្លុះបារ៉ាស់សមត្ថកិច្ចខណៈកំពុងអនុវត្តបិទខ្ទប់ពីភូមិសាស្ត្រខណ្ឌមួយទៅខណ្ឌមួយ  ហើយព្យាយាមជិះគេចខ្លួនត្រូវសមត្ថកិច្ចឃាត់ខ្លួន។

ហេតុការណ៍ នេះបានកើតឡើងកាលពីវេលាម៉ោង៧យប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ នៅគោលដៅចំណុចស្ពានដែក ផ្លូវ២១៧ ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ កម្លាំងចម្រុះនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ  បានចុះបិទខ្ទប់ក្នុងភូមិសាស្ត្រខ្លួននៅចំណុចកើតហេតុខាងលើ ខណៈកំពុងអនុវត្តស្រាប់តែមានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BQ 8575 ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចគោលដៅសមត្ថកិច្ចកំពុងអនុវត្ត ក៏ត្រូវបានសមត្ថកិច្ចហៅឈប់ដើម្បីសួរនាំ និងរកឯកលិខិតបេសកម្មរួមទាំងកាតសំគាល់ខ្លួន។

ភ្លាមនោះបុរសខាងលើក៏បានជិះទម្លុះ និងព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចប្រដេញបានចំងាយប្រហែល២០០ម៉ែត្រទើបបុរសនោះជិះបុកម៉ូតូសមត្ថកិច្ចពីក្រោយបណ្តាលឱ្យដួលទើបឃាត់ខ្លួនបានតែម្តង។

ក្រោយពេលកើតហេតុបុរសខាងលើត្រូវបានសមត្ថកិច្ចនាំទៅធ្វើការសាកសួរបន្ត និងចាត់ការតាមនិតិវិធី៕

ដោយ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម