ព័ត៌មានជាតិ
អភិបាលរាជធានីស្នើអាជីវករកុំឡើងថ្លៃទំនិញ អាជ្ញាធរនឹងមានវិធានការរដ្ឋបាល
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានធ្វើការអំពាវនាវឱ្យអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញនឹងមានវិធានការរដ្ឋបាល។

ក្នុងសន្និសីទសារព័ត៌មាននៅសាលារាជធានីភ្នំពេញ នារាត្រីថ្ងៃទី១៥ ខែមេសានេះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការណែនាំអាជីវករដែលលក់ដូរគ្រឿងអាហារហូបចុករួចហើយ មិនត្រូវឡើងថ្លៃគ្មានហេតុផលនោះទេ។ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការនៅថ្ងៃក្រោយ ដោយមិនអាចឱ្យឈ្មួញទុច្ចរិតសោយសុខលើគំនរទឹកភ្នែកប្រជាពលរដ្ឋក្រីក្រនោះទេ។

លោកបញ្ជាក់ថា ទំនិញត្រូវតែមានគុណភាព និងមិនត្រូវឡើងថ្លៃគ្មានហេតុផល ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងចាត់ចែងរឿងនេះ។
ចំណែកក្រសួងពាណិជ្ជកម្មក៏បានចាត់ចែងក្រុមការងារដើម្បីចុះស្រាវជ្រាវជ្រាវលើករណីនេះផងដែរ ដោយមិនទុកឱ្យឈ្មួយទុច្ចរិតរួចខ្លួនទេ។
លោកអភិបាលបានអំពាវនាវឱ្យអាជីវករចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីជួយបងប្អូនប្រជាពលរដ្ឋក្រីក្រ ខណៈដែលពួកគាត់កំពុងមានទុក្ខ និងយើងត្រូវរួមគ្នាទប់ស្កាត់ឱ្យបាននូវការរីករាលដាលនៃជំងឺកូវីដ-១៩។ លោកបញ្ជាក់ថា មនុស្សរស់ របស់បាន កុំឆ្លៀតកេងចំណេញ។ រដ្ឋបាលរាជធានីភ្នំពេញទទួលយកមិនបានទេ។

លោក ឃួង ស្រេង បញ្ជាក់ទៀតថា ការបិទខ្ទប់រាជធានីភ្នំពេញ មិនមែនធ្វើឡើងដើម្បីធ្វើបាបប្រជាពលរដ្ឋនោះទេ គឺយើងជួយប្រជាពលរដ្ឋ ដើម្បីជៀសអោយផុតពីគ្រោះដ៏កាចសាហាវនៃជម្ងឺកូវីដ-១៩នេះ ដូច្នេះសូមប្រជាពលរដ្ឋអត់ធ្មត់ ដើម្បីរួមគ្នាបំបាត់ជម្ងឺកូវីដ-១៩នេះទាំងអស់គ្នា៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៦ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ