Connect with us

ព័ត៌មានជាតិ

លោក ម៉ៅ អាយុទ្ធ បន្សល់ស្នាដៃ​​អ្វី​ខ្លះ​ ក្នុង​វិស័យ​ភាពយន្ត​?

បានផុស

នៅ

ដំណឹងនៃការទទួលមរណភាពរបស់លោក ម៉ៅ អាយុទ្ធ នៅវេលាល្ងាចថ្ងៃទី១៥ ខែមេសានេះ បានកំពុងធ្វើឲ្យមហាជននិងមន្រ្តីថ្នាក់ដឹកនាំជាច្រើនព្រមទាំងសិល្បករ-សិល្បការិនី ទូទាំងប្រទេសសម្តែងការចូលរួមសោកស្តាយយ៉ាងខ្លាំងជាមួយមរណទុក្ខដ៏ក្រៀមក្រំ និងសោកសៅបំផុតនេះ។

លោកជារដ្ឋលេខាធិការក្រសួងព័ត៌ មាននិងក៏ជាផលិតករខ្សែភាពយន្តខ្មែរដ៏ល្បីឈ្មោះមួយរូប ក្នុងចំណោមផលិតករជាច្រើនទៀត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កឹម គុណវឌ្ឍ អតីត​អគ្គនាយកទូរទស្សន៍កម្ពុជា​ បានបង្ហោះសារចូលរួមរំលែកទុក្ខ និងរៀបរាប់ថា គ្មាន​អ្វីដែលលោកសញ្ជឹងគិតយ៉ាងឆ្ងាយនៅវេលានេះ ជាងពេលណាៗទាំងអស់ ដោយសារតែរៀមច្បងដ៏ល្បី ដ៏សំខាន់ក្នុងវិស័យទូរទស្សន៍ជាតិនិងភាពយន្តរបស់ខ្មែរគឺឯកឧត្តមព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ដែលរូបលោកជាគ្រូបាធ្យាយ៍ដ៏ច្បងមួយរូបលោកបានបណ្តុះដល់អ្នកបន្តវេន យ៉ាងច្រើនលើសលប់នៅក្នុងវិស័យនេះ រួមមានទាំងរូបលោក និង លោក លោកស្រីជា តារាភាពយន្ត , អ្នកអត្ថាធិប្បាយ , អ្នកថតវីឌីអូ កាម៉េរ៉ាថ្នាក់អន្តរជាតិ, អ្នកសម្តែង និងអ្នកកវីនិពន្ធ រាប់រយ ពាន់នាក់ ។

តាមរយៈបណ្តាញសង្គម លោកបានបង្ហើបប្រាប់ពីស្នាដៃកំណាព្យ និងស្នាដៃភាពយន្តសំខាន់ៗរបស់លោកម៉ៅ អាយុទ្ធ មាន« ប្រភេទ លុយ » និ ងស្នាដៃវណ្ណកម្មភាពយន្តខ្មែរមានដូចជា,រឿង ទឹករាំផ្ការាំ, បិទភ្នែក ហែកទ្រូង, ចិត្តចងចាំ, ឆ្អឹងអណ្តែត, នេសាទក្រពើ, ហ្លួងព្រះស្តេចកន និងខ្សែភាពយន្តប្រចាំ ស.វ « កូនប្រុស ក្រោមពន្លឺចន្ទ» ដែលលោកកំពុងតែដឹកនាំថត គឺជាមរតកអរូបី ដែលខ្មែរសូមចងចាំជានិច្ច ។

“ខ្ញុំសូមបញ្ចើចបញ្ចើដល់ព្រហ្មលិខិត ម្តេចក៏អ្នកមិនផ្តល់ឱកាសឲ្យយើងខ្ញុំបានទៅផ្ទាល់ឱនគោរពវិញ្ញាណក្ខន្ធរៀមច្បងដែលជាគ្រូដ៏ឆ្នើមរបស់យើងខ្ញុំ។ខ្ញុំសូមគោរពឧទ្ទិសដល់ឥន្ទព្រហ្ម ទេវតា សូមយោងយកវិញ្ញាណក្ខន្ធ រៀម ច្បងឯកឧត្តម ម៉ៅ អាយុទ្ធទៅតម្កល់នៅឯឋានបរម សុខជាទីស្ងប់ដ៏សុខសាន្ត។ខ្ញុំបាទសូមគោរពសព និងវិញ្ញាណខន្ធព្រឹទ្ធាចារ្យ ម៉ៅ អាយុទ្ធ ពីចម្ងាយ ដោយ ក្តីសោកសៅជាទីបំផុត “។ លោក កឹម គុណវឌ្ឍ ។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំរស់នៅភូមិ០៧ សង្កាត់បឹងរាំងខណ្ឌដូនពេញបានឆ្លងកូវី ដ-១៩ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតកាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។បន្ទាប់ពីចូលសម្រាកព្យាបាលបានប្រមាណ១០ថ្ងៃ លោកក៏បានទទួលមរណភាពនៅរង្វង់ម៉ោង ៦ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

លោក សុខ សង្វារ ជំរុញអគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈពន្លឿនការរៀបចំកម្រងសេវា និងនីតិវិធីប្រឡងជ្រើសរើសមន្ត្រី

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានជាតិ២៥ នាទីutes មុន

កម្ពុជានឹងមានភ្លៀងកក់ខែ គ្របដណ្តប់លើផ្ទៃដី១០-១៥% ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២០

ព័ត៌មានជាតិ២៩ នាទីutes មុន

កសិករនៅស្រុកកំរៀង ប្រមូលផលត្របែកម្ដង ១០០ គីឡូក្រាម ពី​ចម្ការ​ត្របែកជាង ៥០០ ដើម

ព័ត៌មានជាតិ៣៤ នាទីutes មុន

តំណាងរាស្ត្រខេត្តត្បូងឃ្មុំ ចុះពិនិត្យការបង្កបង្កើនផលរបស់សហគមន៍កសិកម្មបៃតងគោកស្រុក

Sokha Hotels

ព័ត៌មានពេញនិយម