ព័ត៌មានជាតិ
មេអាវុធហត្ថរាជធានីអរគុណចំពោះទឹកចិត្តសប្បុរសរបស់ហាងKUNG FU TEA ដែលឧបត្ថម្ភភេសជ្ជៈ២ខែក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នាល្ងាចម្សិលមិញបានសម្ដែងការអរគុណនូវទឹកចិត្តសប្បុរសរបស់ហាងKUNG FU TEA ដែលឧបត្ថម្ភភេសជ្ជៈចំនួន២ខែដល់កម្លាំងអាវុធហត្ថក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ដែលបាននឹងកំពុងឆក់យកអាយុជីវិតប្រជាពលរដ្ឋកម្ពុជាជិត៤០នាក់និងឆ្លងជិត៥០០០នាក់គិតត្រឹមថ្ងៃទី១៦ មេសានេះ។

អំណោយដ៏ថ្លៃថ្លារបស់សប្បុរសជននៃហាង KUNG FU TEA ដែលបានឧបត្ថម្ភភេសជ្ជៈចម្រុះ មាន កាហ្វេ និងតែគុជ ចំនួន ១០០០កែវក្នុងមួយខែ រយៈពេលពីរខែ គឺខែមេសា និងខែឧសភា សម្រាប់បន្ថែមលើអាហារូបត្ថម្ភរបស់សមាជិក កងរាជអាវុធហត្ថរាជធានីភ្នំពេញ គឺជាការចូលរួមចំណែកជួយសង្គមជាតិក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ដ៏កាចសាហាវនេះ៕
ដោយ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី