ព័ត៌មានជាតិ
លោកវង សូត ៖ មន្ត្រីជំនាញត្រូវបន្តចុះផ្ទាល់តាមមូលដ្ឋានដើម្បីផ្តល់ស្បៀងដល់អ្នកពាក់ព័ន្ធកូវីដ១៩ជាបន្ទាន់
ភ្នំពេញ ៖ លោកវង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទាបានថ្លែងនូវការជំរុញចំពោះមន្ត្រីជំនាញត្រូវបន្តចុះផ្ទាល់តាមមូលដ្ឋានដោយសហការជាមួយអាជ្ញាធរដើម្បីផ្តល់ស្បៀងដល់អ្នកពាក់ព័ន្ធកូវីដ១៩ជាបន្ទាន់នៃការអនុវត្តវិធានបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដា លនៃជំងឺកូវីដ១៩ក្នុងដែនសមត្ថកិច្ចដែលត្រូវបានបិទខ្ទប់ក៏ដូ ចជាទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ។

លោករដ្ឋមន្ត្រីថ្លែងបែបនេះបន្ទាប់ពីចូលរួមប្រជុំបន្ទាន់ក្នុងពេលចូលរួមប្រជុំតាមរយៈ( Video Conference ) កាលពីម្សិលមិញជាមួយគណៈកម្មការជាតិគ្រប់ គ្រងដែលដឹកដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់ គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់។

លោករដ្ឋមន្ត្រីបានថ្លែងថា ក្នុងកិច្ចប្រជុំបានផ្តោតសំខាន់ទៅលើការអនុវត្តវិធានការបិទខ្ទប់ការបញ្ជូនរូបភាព និងសម្លេ ង ( Video Conference ) ជាមួយគណៈកម្មការជាតិគ្រប់ គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់ ដើម្បីដាក់ចេញនូវវិធានលម្អិត ឬការណែនាំលម្អិតនានា សំដៅធានាដល់ប្រសិទ្ធ ភាពនៃការអនុវត្តវិធានបិទខ្ទប់ និងការគ្រប់គ្រងការឆ្លងរាលដា លនៃជំងឺកូវីដ១៩ក្នុងដែនសមត្ថកិច្ចដែលត្រូវបានបិទខ្ទប់ក៏ដូចជាទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត ។

បន្ថែមពីនេះបានដាក់ចេញនូវគោលនយោបាយ និងវិធានការដើម្បីគាំពារ និងជួយសង្គ្រោះដល់ជនក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលបិទខ្ទប់ ដែលដឹកដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការជាតិគ្រប់ គ្រង និងដឹកនាំការអនុវត្តវិធានការបិទខ្ទប់សំដៅជំរុញលើកិច្ចការជួយសង្គ្រោះប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឆ្លង និងប៉ះពាល់ប្រយោលកំពុងធ្វើចត្តាឡីស័កនៃជំងឺដ៏កាចសាហាវកូវីដ១៩ទាំងការអន្តរាគមន៍សង្គ្រោះ ការ ទប់ស្កាត់ និងការផ្តល់ស្បៀងដល់ពួកគាត់បន្ទាន់ឲ្យបានគ្រប់ៗគ្នា៕
ដោយ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី