ព័ត៌មានជាតិ
កម្មការិនីសម្រាលកូនក្នុងបន្ទប់ទឹកជាន់ទី៣ត្រូវបាននគរបាលបីចុះដាក់ឡានសង្រ្គោះ
ភ្នំពេញ៖ នគរបាលរដ្ឋបាលប៉ុស្តិ៍ចោមចៅទី១ បានឡើងទៅបីស្រ្តីជាកម្មកររោងចក្រម្នាក់ដែលបាន សម្រាលកូននៅក្នុងបន្ទប់ទឹកនៅបន្ទប់ជួលជាន់ទី៣ ទាំងហូរឈាមប្រឡាក់ពេញខ្លួនដើម្បីជួយសង្រ្គោះស្រ្តីរូបនោះនិងទារក។

ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយមហាវិថីចោមចៅ ក្នុងភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមការរៀបរាប់ពីលោក អ៊ុក វ៉ាន់ឌី នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ចោមចៅទី១ បានឱ្យដឹងថា ដោយលោកជាអ្នកមើលការខុសត្រូវ និងការពារគោលដៅនៅភូមិត្រពាំងថ្លឹង២ ត្រូវបានបិទខ្ទប់រយៈពេល១៤ថ្ងៃនោះ ត្រូវបានប្រជាពលរដ្ឋមកប្រាប់លោក ឱ្យជួយហៅរថយន្តសាមុយដើម្បីមកដឹកស្រ្តីម្នាក់កំពុងសម្រាលកូននៅក្នុងបន្ទប់ទឹកយកទៅសង្រ្គោះផង ព្រោះមានហូរឈាមច្រើន ខ្លាចប៉ះពាល់ដល់អាយុជីវិតគាត់ និងទារក ដោយប្តីរបស់គាត់ពិការជើងមួយចំហៀង។

លោក អ៊ុក វ៉ាន់ឌី បានទាក់ទងទៅថ្នាក់លើ និងជួយហៅរថយន្តសង្រ្គោះបន្ទាន់ឱ្យមកយកស្ត្រីរូបនោះភ្លាមៗ តែដោយសារផ្ទះជួលរបស់គាត់ជាន់ទី៣ ខាងរថយន្តសាមុយដាក់ប្រង់កាឡើងមិនរួច រូបលោកក៏បានសម្រេចចិត្តទៅលើកបីស្រ្តីសម្រាលកូនរូបនោះចុះពីផ្ទះជួលជាន់ទី៣ មកក្រោមទាំងដែលស្រ្តីរូបនោះមានហូរឈាមប្រឡាក់ពេញខ្លួន ដោយលោកមិនគិតពីការខ្ពើមរអើមនោះទេ ដើម្បីជួយស្រ្តី និងទារករូបនោះឱ្យរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។
បន្ទាប់មករថយន្តសាមុយក៏បានដឹកនាង និងទារកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕
អត្ថបទ៖ សុខា



-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព