Connect with us

ព័ត៌មានជាតិ

អភិបាលរាជធានីថ្លែងអំណរគុណអាជីវករមិនដំឡើងថ្លៃទំនិញ

បានផុស

នៅ

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះអាជីវករលក់ដូរគ្រឿងបរិភោគ ត្រី សាច់ ជាដើម ដែលបានចូលរួមជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយមិនដំឡើងថ្លៃម្ហូបអាហារក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែងនូវការអរគុណនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែមេសា នេះក្រោយពីលោកអភិបាលបានធ្វើការអំពាវនាវឱ្យអាជីវករចូលរួមសហការជាមួយរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ធ្វើយ៉ាងណារក្សាឱ្យបាន គឺមិនឱ្យទំនិញគ្រឿងបរិភោគឡើងថ្លៃខ្ពស់គ្មានហេតុផល។​

ក្រោយពីមានការអំពាវនេះឃើញថា អាជីវករបានចូលរួមយ៉ាងសកម្មដើម្បីធ្វើយ៉ាងណារួមគ្នាទប់ស្កាត់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ហើយសម្មភាពនេះក៏ជាការជួយទៅដល់ប្រជាពលរដ្ឋក្រីក្រជួបការលំបាកផងដែរ។

គួរបញ្ជាក់ថា ក្នុងសន្និសីទសារព័ត៌មានមួយកាលពីរាត្រីថ្ងៃទី១៥​ ខែមេសានេះ នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការអំពាវនាវឱ្យអាជីវករទាំងអស់នៅក្នុងរាជធានីភ្នំពេញត្រូវចូលរួមសហការជាមួយអាជ្ញាធររាជធានីភ្នំពេញ ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ-១៩ និងកុំឡើងថ្លៃទំនិញគ្មានហេតុផល ដែលធ្វើឱ្យប៉ះពាល់ទៅដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ចំពោះអាជីវករដែលបានដំឡើងថ្លៃទំនិញគ្មានហេតុផលនេះ អាជ្ញាធររាជធានីភ្នំពេញ នឹងមានវិធានការរដ្ឋបាល៕

អត្ថបទ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម