Connect with us

ព័ត៌មានជាតិ

ប្តីស្ត្រីវិជ្ជមានកូវីដ-១៩ រត់គេចខ្លួនមកភ្នំពេញ អាជ្ញាធរប្រកាសកុំរត់គេចទៀត

បានផុស

នៅ

អភិបាលខណ្ឌពោធិ៍សែនជ័យ ប្រកាសបន្ទាន់នៅរសៀលថ្ងៃទី១៦ ខែមេសានេះ បើប្រជាពលរដ្ឋណាស្គាល់ ឬបានឃើញឈ្មោះ ចាន់ ណា សូមទាក់ទងទៅអាជ្ញាធរនៅជិតបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រកាសជាបន្ទាន់ថា បើបងប្អូនណាស្គាល់ ឬឃើញឈ្មោះ ចាន់​ ណា នៅភូមិប្រជាបាទ ឃុំទំពរមាស ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ ធ្វើការនៅ Grand Phnom Penh (អតីតជាបុគ្គលិក បុរីភ្នំពេញថ្មី) ដូចមានក្នុងរូបថតនេះ សូមឱ្យគាត់ធ្វើចត្តាឡីស័ក្ត១៤ថ្ងៃ និងយកសំណាកជាបន្ទាន់ ឬសូម លោក ចាន់​ ណា ផ្ទាល់ កុំរត់គេចអី ព្រោះនាំគ្រោះថ្នាក់ដល់ខ្លួន ឬនាំជម្ងឺទៅអ្នកផ្សេងដែលគ្នាមិនដឹង ឬញាតិមិត្តខំស្រឡាញ់លោក ដោយលោកជាអ្នកនាំជម្ងឺទៅអោយពួកគាត់វិញ។

លោក ហែម ដារិទ្ធិ បានបង្ហាញមូលហេតុថា បុរសគេចខ្លួនខាងលើនេះបានទៅលេងស្រុកដើម្បីជួបប្រពន្ធ ហើយបច្ចុប្បន្ន ប្រពន្ធគាត់បានកើតជម្ងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅខេត្ត។ លុះពេលសមត្ថកិច្ចខេត្តទៅយកសំណាកពីគាត់នោះ គាត់ក៏បានរត់មកដល់ភ្នំពេញ ហើយទៅពួនសំងំនៅក្នុងរោងជាងខាងក្រោយវត្តអង្គតាមិញជាមួយកម្មករគ្នាគាត់រយៈពេល២ទៅ៣ថ្ងៃ ដែលកម្មករផ្សេងៗមិនដឹងថាគាត់កើតមានជម្ងឺ កូវីដ-១៩ ឬអត់មាននោះទេ (ទាល់តែពិនិត្យសិន)។

លោក ហែម ដារិទ្ធិ បញ្ជាក់ទៀតថា នៅព្រឹកនេះមេការបានដឹងដំណឹងពីខេត្តថា បុរសឈ្មោះ ចាន់ ណា រូបនេះបានរត់គេចពីខេត្តមក តែពេលគាត់ទៅរកសួរនាំស្រាប់តែបាត់ខ្លួន ឈ្មោះ ចាន់ ណា ទៀត៕

អត្ថបទ៖ ច័ន្ទ វីរៈ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម