Connect with us

ព័ត៌មានជាតិ

ផ្អាកលក់ដូរ​នៅផ្សារលើ​ ក្រុងព្រះសីហនុ ១៤ ថ្ងៃ ក្រោយ​រក​ឃើញ​អាជីវករ​ឆ្លងកូវីដ១៩ ចំនួន​១១​នាក់

បានផុស

នៅ

«ផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ តែត្រូវបានលើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក និងបន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត»។ នេះបើតាមរដ្ឋបាលខេត្តព្រះសីហនុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សម្រេច​ផ្អាកនេះក្រោយ រកឃើញអាជីវករផ្សារលើមានវិជ្ជមានជំងឺកូវីដ-១៩ ជាបន្តបន្ទាប់មានចំនួន សរុប១៣នាក់រួចមក រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្ម លក់ដូរទាំងអស់នៅក្នុងផ្សារលើ ក្រុងព្រះសីហនុរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ -១៩។

អាជីវករលក់ដូរនៅក្នុងផ្សារលើទាំងអស់មានកាតព្វកិច្ចផ្តល់វត្ថុសំណាកទៅវិភាគរកមេរោគកូវីដ-១៩ ដល់មន្ត្រីសុខាភិបាល។ ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តនឹងចុះយកវត្ថុសំណាកពីអាជីវករ ទាំងអស់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារលើ ក្រុងព្រះសីហនុ។ ក្នុងករណីបងប្អូនអាជីវករណាខកខានមិនបានទៅផ្តល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្តល់វត្ថុសំណាក នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ(រួមទាំងថ្ងៃឈប់សម្រាក)។

អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា៖ ការផ្អាកអាជីវកម្មលក់ដូរនៅផ្សារលើ ក្រុងព្រះសីហនុ រយៈពេល១៤ថ្ងៃ តែត្រូវបានលើកលែងចំពោះបងប្អូនអាជីវករជាអ្នកលក់ដូរគ្រឿងឧបភោគ បរិភោគ ដោយអាចមកលក់វិញបានត្រឹម០៣ថ្ងៃក្រោយការផ្អាក បន្ទាប់ពីមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ លើកទី១ ពីមន្ទីរសុខាភិបាលខេត្ត។ ដូច្នេះប្រសិនបើបងប្អូនមកយកវត្ថុសំណាកបានលឿននោះបងប្អូននឹងឆាប់បានចូលមកលក់វិញកាន់តែឆាប់។

ដោយឡែកចំពោះបងប្អូនអាជីវករទូទៅ នឹងត្រូវបានអនុញ្ញាតឱ្យចូលលក់ដូរក្នុងផ្សារលើវិញ បន្ទាប់ពីការបិទផ្អាករយៈពេល១៤ថ្ងៃបានបញ្ចប់ និងត្រូវមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ-១៩ ពីមន្ទីរសុខាភិបាលខេត្តដូចគ្នា។

ក្នុងអំឡុងពេលអនុញ្ញាតឱ្យមានការលក់ដូរ សូមលើកទឹកចិត្តបងប្អូនអាជីវករ និងអតិថិជនទាំងអស់ ប្រើប្រាស់ប្រព័ន្ធធនាគារក្នុងការទូទាត់ថ្លៃទំនិញ មានដូចជា Mobile App និង QR Code ជាដើម ដើម្បីកាត់បន្ថយជាអតិប្បរមាក្នុងការប្រើប្រាស់លុយសុទ្ធ ដែលមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ-១៩ និងត្រូវអនុវត្តឱ្យបានដាច់ខាតកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។

សូមបងប្អូនអាជីវករ និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តតាមសេចក្តីសម្រេចនេះ ដើម្បីឱ្យការខិតខំប្រឹងប្រែងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ទទួលបានជោគជ័យសម្រាប់យើងទាំងអស់គ្នា៕

អត្ថបទ៖ស៊ុន ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម