Connect with us

ព័ត៌មានជាតិ

គម្រោងអភិវឌ្ឍន៍ក្រុងរបៀង ៤ ក្នុងខេត្តក្រចេះ សាងសង់សម្រេចបានប្រមាណ ៤០%

បានផុស

នៅ

អនុគម្រោងធំៗចំនួន ៣ នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្នុងខេត្តក្រចេះ គិតមកដល់ពេលនេះសម្រេចបានប្រមាណជា ៤០% នៃផែនការ។ នេះបើ​តាមការឲ្យដឹងពីមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តក្រចេះ។

អនុគម្រោងទាំងនោះរួមមាន៖ អនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង សម្រេចបាន ៣៩.៩៨%, អនុគម្រោងកែលម្អក្រុង សម្រេចបាន ៤០.៧៥% និងអនុគម្រោងកែលម្អទីលានកប់សម្រាមចាស់សម្រេចបាន ១៥.៣៦ %។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរសាធារណៈការនិងដឹកជញ្ជូន ខេត្តក្រចេះ បានឲ្យដឹងថា សម្រាប់គម្រោង សាងសង់បណ្ដាញលូ និងស្ថានីយបូមទឹកភ្លៀងនេះ គឺ១-ការសាងសង់អគារស្ថានីយបូម មួយកន្លែង មានទំហំ ១៦.៧ម៉ែត្រx៣០ម៉ែត្រ, ២- មានសំណង់ម៉ាត់ឈ្នាង​បង្ហូរទឹកចេញ ពីស្ថានីយ ទំហំ ១៣.៤ម៉ែត្រx១៨.៥ម៉ែត្រ, ៣- មានបំពាក់ម៉ាស៊ីនបូមទឹកចំនួន ៣ម៉ាស៊ីន មានសមត្ថភាពបូមទឹកបាន ១០៣៨០ម៉ែត្រគូប ក្នុងមួយម៉ោង, ៤- ផ្លូវបេតុងចូលស្ថានីយ ប្រវែង ១១០ម៉ែត្រ ទទឹងផ្លូវ ៧.៥ម៉ែត្រ, ៥- សាងសង់នូវបណ្ដាញលូបេតុងប្រអប់មេ ប្រវែង ១១២៣ម៉ែត្រ, ៦- សាងសង់បណ្ដាញលូប្រមូលទឹក តភ្ជាប់ជាមួយបណ្ដាញលូចាស់ប្រវែង ៤៩៦ម៉ែត្រ, ៧- សាងសង់ប្រឡាយទឹករៀបថ្ម ទំហំទទឹងបាត្រប្រឡាយ ១.៥ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ប្រវែង ២២០ម៉ែត្រ សម្រេចបាន ៣៩,៩៨%។

អនុគម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុងក្រចេះ នៃគម្រោងអភិវឌ្ឍន៍ ក្រុងរបៀង៤ ចាប់ផ្តើមបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ក្រោមជំនួយពី ADB ដែលចំណាយថវិកាប្រមាណជា ៧លានដុល្លារ។

ចំពោះ អនុគម្រោងកែលម្អរក្រុង រួមមាន៖ ការរៀបចំកែលម្អរង្វង់មូលព្រាបស រង្វង់មូលនាគបាញ់ទឹក រៀបចំកដាក់បង់អង្គុយលេង និងដាក់អំពូលភ្លើងប្រើពន្លឺ សូឡាតាមមាត់ទន្លេ, និងរៀបចំទីកន្លែងសម្រាប់ហាត់ប្រាណ និងកន្លែងសម្រាប់ក្មេងលេង សម្រេចបាន ៤០.៧៥%។

ផែនការនៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀង៤ ក្រោមជំនួយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធានគម្រោង។

តាមការបញ្ជាក់បន្ថែមពីអាជ្ញាធរខេត្តក្រចេះ បានឱ្យដឹងថា ដោយមានជំនួយគាំទ្រពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមការងារបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ខេត្តក្រចេះទទួលបានគម្រោង រួមមាន៖ ទីលានទុកដាក់សំរាមក្រុងក្រចេះ ដែលបានសាងសង់រួចរាល់ និងគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងក្រុងក្រចេះ ដែលកំពុងដំណើរការសាងសង់ ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់និងដាក់ចេញ គឺដើម្បីរំដោះទឹកភ្លៀងពីក្រុង ការពារការជន់លិចក្នុងរដូវវស្សា ជួយបញ្ជៀសការលិចលង់ក្នុងក្រុង លើកកម្ពស់អនា ម័យសុខភាព សោភ័ណ្ឌភាព និងជីវភាពប្រជាជន ក៏ដូចជាជួយជម្រុញសេដ្ឋកិច្ចក្នុងក្រុងទាំងមូល ក្នុងការស្រូបទាញអ្នក វិនិយោគ មកប្រកបអាជីវកម្មផងដែរ៕

អត្ថបទ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម