Connect with us

ព័ត៌មានជាតិ

ក្មេងស្រីអាយុ ៨ ឆ្នាំ ពរប្អូនស្រីអាយុ ១១ ខែ ចាំរថយន្តសង្គ្រោះមកដឹកទៅព្យាបាលជំងឺកូវីដ-១៩

បានផុស

នៅ


ប្រជាពលរដ្ឋរស់នៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានការខ្លោចចិត្តពេលឃើញក្មេងស្រីក្នុងវ័យ៨ឆ្នាំ ពរប្អូនស្រីបង្កើតអាយុទើប១១ខែ ដែលមានផ្ទុកជំងឺកូវីដ១៩ហើយរង់ចាំរថយន្តសង្រ្គោះមកដឹកទៅព្យាបាលជំងឺ។

យោងតាមប្រភពពីលោកស្រី យន់ សុផល ចៅសង្កាត់វាលស្បូវ បានឲ្យដឹងថានៅវេលាម៉ោង១០យប់ថ្ងៃទី១៦ ខែមេសានេះ រថយន្តសង្រ្គោះរបស់មន្ទីរពេទ្យបង្អែកខណ្ឌច្បារអំពៅ ចុះទៅយកក្មេងស្រីពីរនាក់បងប្អូនយកទៅព្យាបាលជំងឺ​កូវីដ១៩​ ដែលអ្នកផ្ទុកវិជ្ជមាន គឺក្មេងស្រីអាយុ១១ខែ ដោយបងស្រីអាយុ៨ឆ្នាំ គឺស្មក្រ័ចិត្តទៅមើលថែប្អូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រីចៅសង្កាត់បានឲ្យដឹងទៀតថា ក្មេងស្រីអាយុទើប១១ខែនេះ បានឆ្លងជំងឺពីម្តាយ ហើយម្តាយបង្កើតក្មេងស្រីអាយុ១១ខែនេះ បានឆ្លងនិងយកទៅព្យាបាលមុនទៅហើយ។ ដូច្នេះជំងឺកូវីដ១៩នេះពិតជាសាហាវណាស់សូម្បីតែក្មេងតូចទើបមានអាយុ១១ខែសោះក៏ត្រូវឆ្លងផងដែរ។ ហើយពុំដឹងថាម្តាយក្មេងស្រីទៅឆ្លងពីអ្នកណានោះទេ៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម