ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន អំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នជំងឺកូវីដ១៩ និងស្ដាប់ការណែនាំរបស់ក្រសួងសុខាភិបាល
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ផ្ដាំផ្ញើឲ្យមន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋ ត្រូវយកចិត្តទុក្ខដាក់ និងប្រុងប្រយ័ត្នខ្ពស់ ក្នុងការអនុវត្តនូវវិធានការណ៍របស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវជំងឺកូវីដ១៩ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ថ្លែងបែបនេះ ខណៈអញ្ជើញពិនិត្យដំណើរការសាងសង់ នៅវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) ស្ថិតក្នុងភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ចំពោះបញ្ហាជំងឺកូវីដនេះ ជាជំងឺកាចសាហាវបំផុត ដែលបានកំពុងតែរាតត្បាតពេញពិភពលោក និងស្ទើរតែពេញផ្ទៃប្រទេសកម្ពុជាបន្ទាប់ពីមានមន្ត្រីជាន់ខ្ពស់ពាក់ព័ន្ធជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី បានជួបប្រាស្រ័យនិងជាមួយប្រជាពលរដ្ឋរួចមក។ ជាពិសេស លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវដល់អ្នកដែលបានពាក់ព័ន្ធ នឹងព្រឹត្តិការណ៍ ថ្ងៃ៣ វិច្ឆិកា ត្រូវធ្វើចត្តាឡីស័ក ដោយដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃ ដើម្បីទប់ស្កាត់ក្នុងការឆ្លងរីករាលដាលដល់ក្នុងសហគមន៍តែម្តង។
ជាមួយនេះដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានលើកឡើងថា ដោយសារតែប្រទេសជាតិមានសុខសន្តិភាព ទើបយើងទាំងអស់គ្នាមានឱកាស កសាង និងមានអភិវឌ្ឍន៍ទាំងក្នុងវិស័យពុទ្ធចក្រ និងវិស័យអណាចក្រ។ បើទោះបីជាយើងមានសន្តិភាព ក៏យើងនៅប្រឈមនឹងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ស្របពេលដែលពិភពលោកបាននិងកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង ។
គួរបញ្ជាក់ថា វត្តព្រះមហោសថសុវណ្ណគិរីបឹងដែង (ហៅវត្តឈូកមាស) គឺជារមណីយដ្ឋានទេសចរណ៍បែបវប្បធម៌ ដែលត្រូវបានរៀបចំកសាងឡើងវិញ ក្នុងឆ្នាំ ២០០០ ក្រោមគំនិតផ្ដួចផ្ដើមកសាងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជាសំណង់ប្រវត្តិសាស្ត្រនៅសម័យតែជោសែន ដែលត្រូវបានប្រគល់សិទ្ធជូន លោក ឃឹម សារិទ្ធ អតីតរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកដឹកនាំកសាង។
ដោយឡែកការចុះមកពិនិត្យមើលសំណង់នាព្រឹកនេះ គឺតាមរយៈ ការស្នើសុំរបស់ព្រះចៅអធិការ ព្រះនាម ព្រះគ្រូវិជ័យធម្មបាល ទីន ទី ក្នុងការសាងសង់កុដិរបស់ព្រះចៅអធិការវត្ត ដែលកសាងទើបតែបានចំនួន ៤0% របងនិងបង្កាន់ដៃនៅខ្វះប្រវែង ១៨៥ម៉ែត្រ ខ្វះលូរំដោះទឹកប្រវែង៩៦ម៉ែត្រ និងស្នើសុំលាបពណ៌សាឡុងឡើងវិញ៕
អត្ថបទ៖ វិមាន
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ