ព័ត៌មានជាតិ
តើពិតដែរទេ ដែលលោកអធិការស្រុកទ្រាំង ខេត្តតាកែវ យកលុយជាង២០លានរៀលជាថ្នូនៃការដោះលែងមនុស្សនិងវត្ថុតាង
ពលរដ្ឋស្រុកទ្រាំងបានសម្តែងការសាទរចំពោះចំណាត់ការផ្លូវច្បាប់របស់កម្លាំងអធិការដ្ឋាននគរបាលស្រុក ដែលបានចុះបង្ក្រាបវង់ល្បែងសុីសងមួយកន្លែងស្ថិតនៅភូមិ តារ៉េនជោ ឃុំអង្កាញ់ ស្រុកទ្រាំង ខេត្តតាកែវ ជាមួយគ្នានោះក៏បានលេីកឡេីងដែរថា ហេតុអ្វីឃាត់ទុកមិនដល់២៤ម៉ោងផងទាំងមនុស្ស និងវត្ថុតាងត្រូវបានដោះលែងអស់?

ជុំវិញការដោះលែងអ្នកលេងល្បែងខុសច្បាប់ និងវត្ថុតាងបន្ទាប់ពីការបង្ក្រាបបានមួយដង្ហេីមចង្រិតនេះ ប្រភពព័ត៌មាន ពីសមត្ថកិច្ចដែលសុំលាក់ឈ្មោះបានឲ្យដឹងថា រឿងនេះពិតជាមានការដោះលែងមែន ក្នុងនោះជាថ្នូរនឹងលុយ២០លានរៀលបង់ឲ្យលោក ឃុត ភិន អធិការនគរបាលស្រុក។
ដោយឡែកសាច់ញាតិរបស់ភាគីខាងរថយន្តនិងម៉ូតូដែលត្រូវបានឃាត់ទុកនោះ ក៏បានបង្ហើបស្រដៀងគ្នានេះដែរថា ពេលសមត្ថកិច្ចដោះលែងមនុស្ស និងវត្ថុតាងមកវិញ គឺពួកគាត់ពិតជាបានបង់លុយជាថ្នូរនឹងការដោះលែងអស់ច្រើនលានរៀលមែន តែមិនបានបញ្ជាក់ថាម្នាក់ៗអស់ប៉ុន្មាននោះទេ ។

លោក ឃុត ភិន អធិការនគរបាលស្រុកទ្រាំង មិនអាចទាក់ទងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី១៧ ខែមេសានេះ ដោយហៅទូរស័ព្ទមិនចូល។
ចំណែកលោក ឈួន ផាន់នី អភិបាលស្រុកទ្រាំងបានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៧ ខែមេសានេះដែរថា លោកមិនបានដឹងទេជុំវិញករណីនេះ លោកបានបន្ថែមថា បើលោកអធិការស្រុកធ្វើបែបនេះគឺកុនហើយ។

គួររំលឹកថា មុនទេវតាឆ្នាំថ្មីចុះកាលពីយប់ថ្ងៃ ទី១៣ ខែមេសា ឆ្នាំ២០២១ វេលសាម៉ោង២២និង៣០នាទីកម្លាំងអធិការនគរបាលស្រុកទ្រាំងបានចុះបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់មួយករណី(អាប៉ោង)នៅក្បែរម៉ុងខ្មោច និងបានរឹបអូសវត្ថុតាងមានរថយន្តចំនួន០៤ គ្រឿង ម៉ូតូ០៣គ្រឿងនិងមនុស្សចំនួន០១នាក់ផងដែរយកមកអធិការដ្ឋានស្រុក និងបានដោះលែងវិញអស់នៅល្ងាចថ្ងៃទី១៤ ខែមេសា ដែលមានប្រភពច្បាស់ការថា ជាថ្នូរនិងប្រាក់វ៉ៃអួប្រមាណជា២០លានរៀល៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ