បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូស ជាង ៦គីឡូក្រាម – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

បង្រ្កាបគ្រឿងញៀនទ្រង់ទ្រាយធំ រឹបអូស ជាង ៦គីឡូក្រាម

Published

on

នគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ដោយរឹបអូស ជាង ៦គីឡូក្រាម នៅខណ្ឌមានជ័យ នៅរាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា នាវេលាម៉ោង២១:៤០នាទី ​ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញ (ក១១)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អាំ សុជាតិ និងលោកនាយករង យា ប៊ុនណារត្ន័ន៍ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានបើកស្រាវជ្រាវ បង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុច បន្ទប់ផ្ទះជួលលេខ៦ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស្រ៊ាន គឹមស្រួច អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរ និងចាប់យកវត្ថុតាង សារធាតុញៀន ប្រភេទ ម៉េតំហ្វេតាមីន(ICE)ទម្ងន់ ៦គីឡូ និង ២០២ក្រាម ព្រមទាំងជញ្ជីងថ្លឹង ១គ្រឿង ៕

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម