ព័ត៌មានជាតិ
អាជ្ញាធរក្រុងខេមរភូមិន្ទ ណែនាំដល់ម្ចាស់ទីតាំងអាជីវកម្មជាង២០០កន្លែង ផ្អាកលក់គ្រឿងស្រវឹង
អាជ្ញាធរក្រុង មន្រ្តីមន្ទីរទេសចរណ៍ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានចុះពន្យល់ណែនាំផ្សព្វផ្សាយដល់ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មលក់ម្ហូបអាហារប្រមាណ២០០កន្លែងពីការផ្អាកលក់ដូរគ្រឿងស្រវឹងចំនួន១៤ថ្ងៃ។
លោក សៀង កក្កដា អភិបាលរងក្រុងខេមរភូមិន្ទ ថ្លែងនៅថ្ងៃទី១៧ ខែមេសា ថា ម្ចាស់ទីតាំងអាជីវកម្មទាំង២០០កន្លែង សុទ្ធតែគាំទ្រពីសកម្មភាពណែនាំរបស់អាជ្ញាធរ និងចូលរួមអនុវត្តមិនលក់គ្រឿងស្រវឹងជូនអតិថិជនរបស់ខ្លួនទៅតាមសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត។

លោកអភិបាលរងក្រុង បន្ថែមថា ក្រៅពីភោជនីយដ្ឋាន អាហារដ្ឋានានា ក៏មានដែលដេប៉ូលក់ចែកចាយគ្រឿងស្រវឹងធំៗនៅក្នុងខេត្ត ក៏ត្រូវអនុវត្តជាដាច់ខាតផងដែរ ដើម្បីធានាសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលជំងឺកូវីឌ១៩ជាមួយប្រមុខរាជរដ្ឋាភិបាល។
អំឡុងពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ គេសង្កេតឃើញលោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន ព្រមទាំងកងកម្លាំងសមត្ថកិច្ចបានល្បាត និងចុះអប់រំណែនាំមិនឱ្យមានការផឹកស៊ី ជួបជុំប្រមូលផ្តុំគ្នីគ្នាច្រើន ឬល្បែងស៊ីសងតាមទីសាធារណៈ ឬនៅលំនៅដ្ឋានទេ ករណីបើនៅតែគឃ្លើនល្មើសនឹងការណែនាំនឹងអនុវត្តតាមច្បាប់ជាធរមាន។

វិធានការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ នៅក្នុងភោជនីយដ្ឋាន អាហារដ្ឋាន និងអាជីវកម្មផ្នែកម្អូបអាហារ ភេសជ្ជៈគ្រប់ប្រភេទ រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងទី១៥_២៨ ខែមេសា ឆ្នាំ២០២១ នៅទូទាំងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
គួរជម្រាបថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ ខេត្តកោះកុង មានអ្នកជំងឺកូវីឌ១៩ចំនួន២នាក់ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានវិញ ក្រោយជាសះស្បើយពីជំងឺ៕
អត្តបទ ៖ សិរីវឌ្ឍនៈ




-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា