ព័ត៌មានជាតិ
ដកហូតស័ក្តិឧត្តមសេនីយ៍ អ៊ុង ចាន់ធួក និងបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ក្រោយផឹកស៊ី រាំ ច្រៀង ល្មើសបម្រាម
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទនរោត្តសីហមុនី នៅថ្ងៃទី ១៧ ខែមេសានេះ បានចេញព្រះរាជក្រឹត្យមួយ ដកហូតឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ អ៊ុង ចាន់ធួក និងបណ្តេញចេញពីក្របខណ្ឌពីមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ។
ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រកើតមានឡើង បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានធ្វើលិខិតទូលស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ឧត្តមសេនីយ៍ផ្កាយ២ ឈ្មោះ អ៊ុងចាន់ធួក ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ផ្កាយ២ ដែលប្រមូលកូនចៅផឹកស៊ីរាំច្រៀងនៅផ្ទះជួលរបស់ខ្លួន កាលពីម៉ោង២១៖៣០ នាទី ថ្ងៃទី១៦ ខែមេសា នៅចំណុចផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយបំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់រាជធានីភ្នំពេញ។
កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួន ឧត្តមសេនីយ៍ផ្កាយ២ រូបនេះ និងគូកន ដែលបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្ស៉ៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន នៅទីតាំងខាងលើ។

បច្ចុប្បន្នសំណុំរឿងមន្ត្រីនគរបាលផ្កាយ២ និងកូនចៅ២នាក់ ដែលពាក់ព័ន្ធនឹងការរៀបចំកម្មវិធីផឹកស៊ីរាំរែក និងលេងប៉ាតម្សៅ ដោយមានការចូលរួមពីអ្នកផ្ទះជួលប្រមាណ ៣០ ទៅ៤០នាក់ នៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ នឹងត្រូវបញ្ចូនទៅតុលាការនៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ដើម្បីតុលាការពិនិត្យ និងសម្រេចបន្តនីតិវិធីច្បាប់។
មនុស្សដែលត្រូវឃាត់ខ្លួនមាន៣ នាក់គឺ: ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។ ៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់៕

អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក