ព័ត៌មានជាតិ
ឃាត់ខ្លួនចៅអធិការវត្ត ២ អង្គ ពាក់ព័ន្ធករណីបន្លំឯកសណ្ឋាននគរបាលជាតិ
ព្រះចៅអធិការវត្តចំនួន២អង្គ បានបន្លំខ្លួនជាគ្រហស្ថបើករថយន្តដោយមានការសង្ស័យត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពស្រុកបសេដ្ឋ ឃាត់ខ្លួនរកឃើញមានស្រាបៀ មេអាប៉ោង និងក្លែងបន្លំឯកសណ្ឋានជានគរបាលពាក់សិក្ក័៤កន្លះទៀតផង ។
ព្រះចៅអធិការវត្តទាំង២អង្គដែលស្លៀកពាក់ខោអាវជាគ្រហស្ថ ត្រូវឃាត់ខ្លួននាយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១និង១០នាទី ដោយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ខណៈពេលចុះពង្រឹងការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៤៤ ស ស រ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ។

ការចុះអនុវត្តខាងលើ តបតាមសេចក្តីសម្រេចលេខ០៤៦/២១សសរ ចុះថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ស្ពឺ ស្តីពីការបន្តអនុវត្តវិធានការរដ្ឋបាលជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩
ប្រភពពីអាជ្ញាធរស្រុកបសេដ្ឋ បានប្រាប់ឱ្យដឹងថា គណៈបញ្ជាការឯកភាពស្រុកបានឃាត់រថយន្តសង្ស័យ២គ្រឿង ដែលកំពុងធ្វើដំណើរនៅចំណុចស្ពានអង្គដែកកណ្តាល ស្ថិតក្នុងភូមិអង្គដែកកណ្តាល ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ដើម្បីសួរនាំបានប្រទះឃើញព្រះសង្ឃ២អង្គ គួរឲ្យសង្ស័យ កម្លាំងសមត្ថកិច្ចក៏បាននាំទៅអធិការនគរបាលស្រុកបសេដ្ឋដើម្បីសាកសួរ ។

ប្រភពបន្តថា ព្រះសង្ឈទាំង២អង្គ ទី១- ព្រះនាម នួន ចិន្តា ព្រះជន្ម៣៩ព្រះវស្សា ជាចៅអធិការវត្ត មុន្នីសោភ័ណ្ឌ ស្ថិតនៅឃុំពោធ៍ម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ២-ព្រះតេជគុណ ជឹង ម៉េងហៀក ព្រះជន្ម៣៥ព្រះវស្សា ជាចៅអធិការវត្ត សែនឧត្តម ហៅវត្ត បឹងសាឡាំ ស្ថិតនៅឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្រោយពីឃាត់ខ្លួនកម្លាំងសមត្ថកិច្ចបានឆែកឃើញវត្ថុតាងរួមមាន -ស្រាបៀរចំនួន៥កំប៉ុង, តេឡេបញ្ជា១ គ្រាប់, ចានអាប៉ោងមួយ, មេអាប៉ោងចំនួន ០៤គ្រាប់ ខោអាវចំនួន ១០កំប្ល៉េ និងឯកសណ្ឋាននគរបាលមួយឈុតមានស្លាកឈ្មោះ ពាក់ស័កិ្ត៤កន្លះ និងមានអត្តលេខត្រឹមត្រូវ ។
បច្ចុប្បន្នព្រះសង្ឃទាំងពីរអង្គបានទៅព្រះលេខាមេគុណខេត្ត ដើម្បីធ្វើតាមវិន័យព្រះពុទ្ធសាសនា និងបន្តទទួលទោសតាមនិតិវិធីច្បាប់រដ្ឋផងដែរ៕
អត្ថបទ ៖ ភួង រដ្ឋា


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?