ព័ត៌មានជាតិ
លោកស្រីឱ វណ្ណឌីន ប្រកាសផ្អាកចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃនៅរាជធានីភ្នំពេញ
ភ្នំពេញ ៖ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានប្រកាសផ្អាកការចាក់វ៉ាក់សាំងកូវីដ១៩ ទាំងលើកទី១ និងលើកទី២ ជូនបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមេសា ២០២១នេះ។

តាមរយៈបណ្តាញតេឡេក្រាម លោកស្រីបានមានប្រសាសន៍ថា «ខ្ញុំសូមគោរពអនុញ្ញាតជម្រាបជួនឯកឧត្តម អភិបាលរាជធានីភ្នំពេញឲ្យបានជ្រាបថា តាមការសម្រេចរបស់សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនគឺការចាក់វ៉ាក់សាំងកូវីដ១៩នៅរាជធានីភ្នំពេញ ត្រូវបានផ្អាកជាបណ្តោះអាសន្នចំនួន៣ថ្ងៃដោយគិតចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ហើយនៅថ្ងៃទី២០ខែមេសាការចាក់វ៉ាក់សាំងកូវីដ១៩នឹងត្រូវដំណើរការជាធម្មតាឡើងវិញ»។

លោកស្រីបានបន្តថា ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋដែលមានបំណងធ្វើដំណើរមករាជធានីភ្នំពេញដើម្បីចាក់វ៉ាក់សាំងកូវីដ១៩នេះ សូមមេត្តាវិលត្រឡប់ទៅកាន់ដែលខ្លួនស្នាក់នៅវិញហើយត្រូវរង់ចាំការណែនាំសាជាថ្មីដែលគណៈកម្មការនឹងចេញផ្សាយនាពេលខាងមុខនេះ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី