ព័ត៌មានជាតិ
ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់សិទ្ធិធ្វើនយោបាយ ឲ្យអតីតមន្ត្រីជាន់ខ្ពស់ CNRP ចំនួន៧ រូប
នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជ្យក្រឹត្យ ត្រាស់បង្គាប់ផ្តល់សិទ្ធិធ្វើនយោបាយ ជូនអតីតមន្ត្រីជាន់ខ្ពស់ និងអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិចំនួន៧ រូប បាននយោបាយឡើងវិញហើយ នេះបើតាមព្រះរាជ្យក្រឹត្យចំនួន៧ផ្សេងគ្នា ដែលទទួលបាននារសៀលនេះ។
អតីតមន្ត្រីជាន់ខ្ពស់ និងអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង៧ រូបនោះ រួមមាន: ទី១. ឈ្មោះ យ៉ែម បុញ្ញឫទ្ធិ ភេទប្រុស កើតថ្ងៃទ០៧ ខែកក្កដា ឆ្នាំ១៩៦០ អតីតតំណាង រាស្ត្រមណ្ឌលព្រៃវែង និងជាមនុស្សជំនិតរបស់លោក កឹម សុខា ។ ទី២. ឈ្មោះ មុត ចន្ថា ភេទប្រុស កើតថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ១៩៦៦ អតីតនាយកខុទ្ទកាល័យរបស់លោក កឹម សុខា ។ ទី៣. ឈ្មោះ ជុំ ច័ន្ទដាវិន ភេទប្រុសកើតថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៨០ ។ ទី៤. ឈ្មោះ ទួត ឃឿត ភេទប្រុស កើតថ្ងៃទី១៧ ខែមករា ១៩៥៣ ។ ទី៥. ឈ្មោះ ឡាត់ លិតេយ្យ ភេទប្រុស កើតថ្ងៃទី០៥ ខែធ្នូ ឆ្នាំ១៩៦៥។ ទី៦. ឈ្មោះ ឡុង គឹមឃន ភេទប្រុស កើតថ្ងៃទី០៩ ខែមីនា ឆ្នាំ១៩៨៤។ ទី៧. ឈ្មោះ យ៉ង់ ផាន់ណេត ភេទស្រី កើតថ្ងៃទី១១ ខែធ្នូ ឆ្នាំ១៩៨៥ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែមេសា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្តល់សិទ្ធិធ្វើនយោបាយឡើងវិញ អតីតមន្ត្រីជាន់ខ្ពស់ និងអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ ទាំង៧ រូប។
សូមបញ្ជាក់ថា អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្គ្រោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយរហូតមកដល់ពេលនេះ មានអតីតមន្ត្រីជាន់ខ្ពស់ ក៏ដូចជាថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន២២ នាក់ហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោ បាយឡើងវិញ។
អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលទទួលបានសិទ្ធិធ្វើនយោបាយឡើងវិញ រួមមាន ទី១, លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ទី២, លោក គង់ បូរ៉ា អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ទី៣, លោក ស៊ីម សុវណ្ណនី ទី៤, លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ, ទី៥, លោក អ៊ូ ច័ន្ទរ័ត្ន ទី៦, លោកស្រី ទេព សុទ្ធី ទី៧, លោក កង គឹមហាក់ ទី៨, លោក ជីវ កត្តា ទី៩, លោក ច័ន្ទ សិលា ទី១០, លោក សុន ឆ័យ ទី១១, លោក តាវ គឹមឈន ទី១២, លោកវ៉ា សាម៉ុន ទី១៣, លោក ស៊ុន សុភ័ក្រ ទី១៤, លោកស្រី លី ស្រីវីណា ទី១៥, លោក ថាច់ សេដ្ឋា ទី១៦, លោកយ៉ែម បុញ្ញឫទ្ធិ ទី១៧, លោក មុត ចន្ថា ទី១៨, លោក ជុំ ច័ន្ទដាវិន ទី១៩, លោក ទួត ឃឿត ទី២០, លោក ឡាត់ លិតេយ្យ ទី២១, លោក ឡុង គឹមឃន ទី២២. លោកស្រី យ៉ង់ ផាន់ណេត៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត