ព័ត៌មានជាតិ
ក្រសួងសេដ្ឋកិច្ច បញ្ជាក់ពីពលរដ្ឋ ដែលត្រូវទទួលបានជំនួយគាំពារសង្គម ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃនេះ បានចេញសេចក្ដីសម្រេច ស្ដីពីយន្ដការ និងនីតិវិធី នៃការអនុវត្ដវិធានការគោលនយោបាយ អន្ដរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីជំងឺកូវីដ-១៩ ក្នុងព្រឹត្ដិការណ៍ ២០កុម្ភៈ នេះបើយោងតាមសេចក្តីសម្រេច ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។
សេចក្តីសម្រេចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រការ១ បានបញ្ជាក់ថា សេចក្តីសម្រេចមានគោលបំណងកំណត់យន្តការ និងនីតិវិធីដាក់ឲ្យអនុវត្តវិធានការ អន្តរាគមន៍ជំនួយសង្គម របស់រាជរដ្ឋាភិបាល ដើម្បីគាំពារប្រជាពលរដ្ឋ ដែលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០ កុម្ភៈ ២០២១។ ប្រការ២ បានបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលទទួលបានការគាំពាររួមមាន៖ គ្រួសារមានជីវភាពលំបាក រស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់, គ្រួសារដែលមានសមាជិកទទួលរងជំងឺកូវីដ-១៩ តែមិនមានអ្នកស្លាប់ នៅទូទាំងប្រទេស, គ្រួសារដែលមានសមាជិកស្លាប់ ដោយសារជំងឺកូដ-១៩ នៅទូទាំងប្រទេស។
បើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាក់ថា គ្រួសារមានជីវភាពលំបាករស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដែលត្រូវបានអនុវត្តវិធានការបិទខ្ទប់, គ្រួសារដែលមានសមាជិកទទួលរងជំងឺកូវីដ-១៩ តែមិនមានអ្នកស្លាប់ នៅទូទាំងប្រទេស និងគ្រួសារដែលមានសមាជិកស្លាប់ដោយជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ត្រូវទទួលបានការឧបត្ថម្ភសាច់ប្រាក់ចំនួន១ លើកតែប៉ុណ្ណោះ។
ក្នុងនោះគ្រួសារដែលមានសមាជិក១នាក់ នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅទទួលបាន១៦ ម៉ឺនរៀល មានសមាជិក២នាក់ ឬ៣នាក់ទទួលបាន២០ម៉ឺនរៀល ចាប់ពី៤ នាក់ឡើងទៅទទួលបាន២៤ ម៉ឺនរៀល។ ចំណែកពលរដ្ឋ ដែលរស់នៅតាមទីប្រជុំជន តាមខេត្ត និងជនបទទូទាំងប្រទេស ក៏ទទួលបានដូចគ្នានេះដែរ៕
ដោយ ៖ កោះកែវ







-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ