ព័ត៌មានជាតិ
មេឃធ្លាក់ភ្លៀងខ្លាំង អាជ្ញាធរបន្តរឹតបន្តឹងបម្រាមគោចរ ដូច្នេះបើមិនចាំបាច់កុំធ្វើដំណើរចេញពីផ្ទះ
ភ្នំពេញ ៖ ខណៈមេឃធ្លាក់ភ្លៀងខ្លាំង គេសង្កេតឃើញអាជ្ញាធរបានបន្តបិទបម្រាមគោចរដែលធ្វើឲ្យចរាចរណ៍ត្រូវជាប់គាំងរាប់ម៉ោងនៅកំណាត់ផ្លូវជាតិលេខ១និងក្បាលថ្នល់។
តាមប្រភពពីអាជ្ញាធរខណ្ឌច្បារអំពៅបានឲ្យដឹងថា មូលហេតុដែលមានការកកស្ទះចរាចរណ៍នេះគឺដោយសារអាជ្ញាធរអនុវត្តន៍បម្រាមគោចរដែលសាលារាជធានីភ្នំពេញបានសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាខ្មៅ។
ដូច្នេះហើយទើបនៅវេលាម៉ោង៧យប់ថ្ងៃទី១៧ខែមេសា ខណៈមេឃធ្លាក់ភ្លៀងខ្លាំងហើយអាជ្ញាធរបានធ្វើការបិទស្ពានព្រះមុនីវង្ស ដើម្បីអនុវត្តន៍បម្រាមគោចរហើយក្នុងនោះអ្នកមិនមានលិខិតស្នាមនៅបន្តរឹងរូសធ្វើដំណើរដោយពុំខ្លាចខុសច្បាប់ឡើយ។ អញ្ចឹងហើយទើបបង្កការជាប់គាំងតាមបណ្តោយផ្លូវជាតិលេខ១ត្រង់ចំណុចប៉ែកខាងកើតស្ពានព្រះមុនីវង្ស។
ដោយឡែកនៅប៉ែកខាងលិចស្ពានព្រះមុនីវង្សគឺត្រូវជាប់គាំងលើកំណាត់ផ្លូវព្រះនរោត្តមនិងព្រះមុនីវង្ស។
អាជ្ញាធរនឹងធ្វើការផាកពិន័យនឹងប្រជាពលរដ្ឋដែលបន្តធ្វើដំណើរចេញពីផ្ទះចាប់ពីថ្ងៃទី១៨ខែមេសានេះដោយពុំមានការយោគយល់ឡើយ៕
ដោយ ៖ នរា
-
ចរាចរណ៍៦ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៦ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ
-
កីឡា៣ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤