Connect with us

ព័ត៌មានជាតិ

យុវជនប្រុសស្រី ៥នាក់ ដេកក្នុងបន្ទប់ជួលជាមួយគ្នា មាន​ម្នាក់​ស្លាប់​មិន​ដឹង​មូលហេតុ

បានផុស

នៅ

ខេត្តឧត្តរមានជ័យ៖ យុវជនប្រុសស្រីចំនួន៥នាក់ ដេកក្នុងបន្ទប់ជួលជាមួយគ្នា ស្រាប់​តែ​មានមិត្តភ័ក្រ​ម្នាក់បាន​ស្លាប់ ដោយ​មិន​ដឹង​មូលហេតុ។

ហេតុការណ៍​នេះ​កើតឡើងនៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅផ្ទះជួលមួយកន្លែងមានទីតាំងស្ថិតនៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឲ្យដឹងថា យុវជនដែលស្លាប់មានឈ្មោះ ស ថុន ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិឈូក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ​មាន​មុខងារ​ជាសន្តិសុខ។

ចំណែក​មិត្តភ័ក្រ ០៤ នាក់​ទៀត​ដែល​ស្នាក់នៅជាមួយ​មាន​ ១/ ឈ្មោះមឿន វល័ក្ខ ភេទស្រីអាយុ២៦ឆ្នាំ រស់នៅភូមិអណ្តូងបរ ឃុំបេង ស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ២/ ឈ្មោះ ស្រី លា ភេទស្រីអាយុ១៨ឆ្នាំ រស់នៅភូមិអន្លង់វែងថ្មី សង្កាត់កូនក្រៀលក្រុងសំរោងខេត្តឧត្តរមានជ័យ ៣/ ឈ្មោះ ស្រូន វាសនា ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ស្រុកចុងកាល់ខេត្តឧត្តរមានជ័យ និង ៤/ ឈ្មោះ ចាន់ រ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិក ឃុំចុងកាល់ ស្រុកចុងកាល ខេត្តឧត្តរមានជ័យ។

យុវជនចំនួន៤នាក់ ត្រូវបានសមត្ថកិច្ចធ្វើការ​សាកសួរ និងធ្វើចត្តាឡីស័ក​១៤​ថ្ងៃ។ ចំពោះ​សាកសពជនរងគ្រោះ ត្រូវបាន​អាជ្ញាធរ​យកទៅបូជានៅវត្តធម្មយុត្តិ។

ទាក់ទងនឹងករណីនេះ មិនទាន់មានការអះអាងពីមន្ត្រីសុខាភិបាល អាជ្ញាធរ ឬក៏សមត្ថកិច្ចថាតើជាករណីទាក់ទងនឹងជម្ងឺកូវីត១៩ ឬយ៉ាងណានោះទេ។ ព័ត៍មានលម្អិតរង់ចាំ​នៅពេលក្រោយ៕

អត្ថបទ៖ចាន់ ធី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម