Connect with us

ព័ត៌មានជាតិ

ផ្សារ ៣ ​កន្លែងកណ្តាល​ក្រុង​កំពុង​ផ្ទុះ​អ្នក​ឆ្លង​​កូវីដ១៩

បានផុស

នៅ

ក្រុង​ភ្នំពេញ​កំពុង​ផុយ​ស្រួយ ដោយ​ស្ថានភាព​ការ​រាលដាល​ជំងឺ​កូវីដ១៩ មិន​ថម​ថយ​។ ក្នុង​មួយ​ថ្ងៃ​ មាន​ករណី​ឆ្លង​រាប់រយ​នាក់ ខណៈ​ដែល​មន្ទីរពេទ្យ​កកកុញ​ដោយ​អ្នក​ជំងឺ​កំពុង​សម្រាក​ព្យាបាល។

ជំងឺ​ដ៏​សាហាវ​នេះ​បាន​រាល​ដាល​គ្រប់​ខណ្ឌ ហើយ​មាន​ផ្សារធំៗ ៣ កន្លែង​នៅ​ក្រុង​ភ្នំពេញ​បាន​ផ្ទុះ​ករណី​ឆ្លង​កូវីដ ១៩ ដែល​ជា​ការ​បន្ថែម​បន្ទុក​រាជធានី​មួយនេះ ដែល​ស្ថិត​ក្នុង​ភាព​ប្រកាស​អាសន្ន​រួច​ទៅ​ហើយ​នោះ។

ផ្សារអូរឫស្សី
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ផ្សារអូរឫស្សី ជា​មជ្ឍមណ្ឌល​លក់ទំនិញដ៏ធំ​នៅ​ក្រុង​ភ្នំពេញ។ ​មាន​ពាក់ព័ន្ធ​អាជីវករ សន្តិ​សុខ​ផ្សារ សរុបជាង ៤០០ នាក់ ឆ្លង​កូវីដ ១៩ ក្នុងចំណោមអាជីករ​ផ្សារ​ជាង ៧០០០ នាក់។

ផ្សារចាស់

ផ្សារ​ចាស់ មាន​ទីតាំង​ស្ថិត​នៅ​តំបន់​ប្រជុំជន ជា​តំបន់ទេសចរណ៍ ក្បែរ​ព្រះបរមរាជវាំង គិតចាប់ពីថ្ងៃទី៤ ខែមេសា ដល់ ១៥ ខែមេសា ឆ្នាំ២០២១ មានអាជីវករ ២៤ នាក់តេស្ត​ឆ្លង​កូវីដ១៩​ ខណៈកា​រតេស្ត​អ្នកពាក់ព័ន្ធ​ជា​ច្រើន​ទៀតនៅតែ​បន្ត។

ផ្សារដើមគ

ផ្សារដើមគ ជាផ្សារ​បោះដុំបន្លែ​ដ៏ធំ​នៅក្រុង​ភ្នំពេញ ក្រោយ​ការ​ប្រកាស​មាន​អាជីវករ​និង​សន្តិសុខជាង ១០០ ឆ្លង​កូវីដ អាជ្ញាធរ​បាន​ប្រកាស​ផ្អាក​បណ្តោះអាសន្ន។

អ្វី​គួរ​ឲ្យព្រួយ​បារម្ភ​ ផ្សារ​ដែល​បោះដុំបន្លែ ២៤ ម៉ោង​នេះ មាន​មនុស្ស​មកពី​គ្រប់ទិសទីមក​ថា​តាម​ខេត្ត​ក្រុង​ចេញ​ចូល ហើយ​ក្រោយ​ផ្ទុះមាន​អ្នក​ឆ្លងទ្រង់ទ្រាយធំ គួរ​ឲ្យ​បារម្ភអាច​មាន​អ្នក​ប៉ះពាល់​រាប់ពាន់នាក់៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៨ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១០ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម១០ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម