Connect with us

ព័ត៌មានជាតិ

អាជីវករ​ផ្សារលើក្រុងព្រះសីហនុ ៧០​នាក់ ឆ្លងកូវីដ១៩

បានផុស

នៅ

អាជីវករផ្សារ​លើ​ក្រុងព្រះសីហនុ​ ចំនួន៧០នាក់ បាន​​ឆ្លងកូវីដ១៩​ កាលពីថ្ងៃទី ១៧​ ខែមេសា ឆ្នាំ២០២១។ នេះបើតាមទំព័រហ្វេសបុក​ផ្លូវការរដ្ឋបាល​ខេត្តព្រះសីហនុុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាល​ខេត្ត​បាន​ណែនាំឱ្យអាជីវករផ្សារលើទាំងអស់ត្រូវតែដាច់ខាតដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះ ដោយខ្លួនរបស់គាត់ត្រូវនៅដាច់ដោយឡែក ពីក្រុមគ្រួសារ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន មិនត្រូវចេញក្រៅផ្ទះ និងមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចូលក្នុងផ្ទះរបស់ខ្លួនឡើយ ដើម្បីតាមដានសុខភាពខ្លួនឯង និងការពារការចម្លងទៅអ្នកដទៃ។

រដ្ឋបាលខេត្ត បាន​អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចេញចូលផ្សារលើក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ត្រូវនៅក្នុងផ្ទះ និងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសារ ហើយក្រុមគ្រួសាររបស់បងប្អូន ក៏ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែកពីគ្នា ដើម្បីការពារការចម្លងក្នុងចំណោមសមាជិកគ្រួសារ និងអ្នកជិតខាង។

ជាមួយគ្នានេះ បងប្អូនធ្វើការតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ សូមប្រញាប់ទៅ​យកសំណាកនៅវេទិកា៧មករាជាបន្ទាន់។

ករណីបងប្អូនមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន។ រដ្ឋបាលខេត្ត នឹងធ្វើសេចក្តីជូនដំណឹងអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ខាងលើ នាពេលបន្តិចទៀតនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Cambodian Women League
កីឡា១៨ នាទីutes មុន

ជ័យលាភីឯកត្តជន ក្រុម​ ​ក្នុង​លីគ​នារី​កម្ពុជា​២០២៤-២៥

Guo Jiakun
នយោបាយ៣៦ នាទីutes មុន

ប្រទេសចិនមិនអនុញ្ញាតឱ្យមានការប្រមាថណាមួយប៉ះពាល់ដល់មិត្តភាពជាមួយកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យ និងមន្រ្តីផ្នែកព័ត៌មានជាង៣ពាន់នាក់ក្នុងខេត្តចំនួន៩ ទទួលបានការបណ្តុះបណ្តាលក្នុងឆ្នាំ២០២៤

ព័ត៌មានជាតិ១១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១២ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

Sokha Hotels

ព័ត៌មានពេញនិយម