ព័ត៌មានជាតិ
ប្រទះឃើញសពទារកអណ្តែតទឹកមកទើរក្រោមស្ពានព្រះមុនីវង្សថ្មី
ប្រជានេសាទនៅក្រោមស្ពានព្រះមុនីវង្សថ្មីបានស្រង់យកសពទារកម្នាក់ ដែលអណ្តែតមកទើក្រោមស្ពាន។ ការប្រទះឃើញសពទារកនេះ បានកើតឡើងនៅវេលាម៉ោង១៦និង១០នាទីរសៀលថ្ងៃទី១៨ខែមេសានៅចំណុមក្រោមស្ពានព្រះមុនីវង្សថ្មីស្ថិតក្នុងភូមិព្រែកសង្កាត់ច្បារអំពៅទី១ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១បានឲ្យដឹងថា សពទារកទើបនឹងប្រសូត។ នៅលើសពទារកពុំមានស្លាកស្នាមដែលគេសង្ស័យថាជាអំពើទារុណ្ឌកម្មនោះទេ។
លោកចៅសង្កាត់បានអះអាងថា ពុំមានបងប្អូនប្រជាពលរដ្ឋរស់នៅម្តុំច្បារអំពៅបានស្គាល់អត្តសញ្ញាណសពទារកនោះទេ។ ភ្លាមៗនោះលោកបានដឹកយកសពទារកដ៏កំសត់នេះទៅតំកល់ទុកនៅវត្តពោធិព្រះបាត្រហៅវត្តច្បារអំពៅផងដែរ។
ប្រជាពលរដ្ឋមានការអាណិតអាសូរដល់ទារកខាងលើដែលមិនគួរណាម្តាយរបស់គេមានគំនិតយ៉ាងដូចម្តេចបានជាយកសពកូនមកបោះចូលទន្លេបែបនេះសោះ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ