ព័ត៌មានជាតិ
រាជបណ្ឌិត្យសភាកម្ពុជា គ្រោងស្រាវជ្រាវ អំពីប្រវត្តិសាស្ត្រកម្ពុជា ចងក្រងជាខេមរភាសា
លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា នៅឆ្នាំ២០២១ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា នឹងរៀបចំគម្រោងស្រាវជ្រាវ ដែលមានលក្ខណៈវិទ្យាសាស្ត្រ អំពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយគម្រោងនេះ ប្រើប្រាស់ពេលវេលា ចំនួន៣ឆ្នាំ ដើម្បីបញ្ចប់ការស្រាវជ្រាវ និងចងក្រងឯកសារ ដ៏មានសារសំខាន់នេះឡើង។

លោកបណ្ឌិតសភាចារ្យ សុខ ទូច បានមានប្រសាសន៍ឲ្យដឹងបន្ថែមថា លោកបានដាក់សំណើមួយនេះទៅកាន់រាជរដ្ឋាភិបាល ដើម្បីរៀបចំគម្រោងស្រាវជ្រាវ ស្ដីពីប្រវត្តិសាស្ត្រខ្មែរ ដែលមានចាប់ពីសម័យកាលបុរេប្រវត្តិសាស្ត្រ សម័យអង្គរ សម័យក្រោយអង្គរ និងសម័យទំនើប នៅក្នុងឆ្នាំ២០២១ខាងមុខ ដោយរៀបចំឯកសារប្រវត្តិសាស្ត្រ ដែលមានលក្ខណៈវិទ្យាសាស្ត្រ ដើម្បីធ្វើជាឯកសារគោលជាខេមរភាសា ក្នុងការសិក្សាស្រាវជ្រាវ និងមូលដ្ឋានបង្អែក «មិនគួរពេលដែល និយាយពីប្រវត្តិសាស្ត្រខ្មែរ ឲ្យទៅមើលឯកសារជាភាសាបារាំង ទៅមើលឯកសារជាភាសាអង់គ្លេសនោះឡើយ»។

មូលហេតុ ដែលនាំឲ្យមានការស្រាវជ្រាវ ចងក្រងជាឯកសារសៀវភៅឡើង លោកបណ្ឌិតសភាចារ្យ សុខ ទូច ថាយើងសម្លឹងទៅមើលពីសម័យអង្គរខ្មែរ នៅសម័យអង្គរ ខ្លាចខ្មែរភ្លេចខ្លួនឯងទើបមិនត្រឹមតែចារនៅក្នុងស្លឹករឹតទេ ថែមទាំងបានចារនៅលើផ្ទាំងថ្មទៀត ដើម្បីឲ្យខ្មែរទុកជាប្រវត្តិសាស្ត្រ ជៀសវាងអ្វីដែលខ្មែរមិនបានធ្វើ ហើយអត់ដឹងថា ជារបស់អ្នកណាខ្លាចគេបន្លំយកទៅ។ ម្យ៉ាងទៀត បើយើងមិនបានចងក្រងរក្សា នូវអ្វីដែលបានសរសេរទេវានឹងនាំឲ្យមានទំនាស់ប្រវត្តិសាស្ត្រទៅថ្ងៃអនាគត៕
អត្ថបទ៖ វត្តី
សូមចុចអាន៖ កសិករ ជាងមួយម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ ទទួលពូជស្រូវចម្រុះ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ