Connect with us

ព័ត៌មានជាតិ

រាជបណ្ឌិត្យសភាកម្ពុជា ​គ្រោងស្រាវជ្រាវ​ អំពី​ប្រវត្តិសាស្ត្រ​កម្ពុជា ចងក្រង​ជា​ខេមរភាសា​

បានផុស

នៅ

លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​មានប្រសាសន៍ថា នៅ​ឆ្នាំ​២០២១​ខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា ​នឹង​រៀបចំ​គម្រោង​ស្រាវជ្រាវ​ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ​ អំពី​ប្រវត្តិសាស្ត្រ​ប្រទេស​កម្ពុជា​ ហើយ​គម្រោង​នេះ ប្រើប្រាស់​ពេលវេលា ចំនួន​៣​ឆ្នាំ​ ដើម្បី​បញ្ចប់​ការស្រាវជ្រាវ និង​ចងក្រង​ឯកសារ​ ដ៏​មាន​សារសំខាន់​នេះ​ឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច បាន​មានប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ថា ​លោក​បាន​ដាក់​សំណើ​មួយ​នេះ​ទៅកាន់​រាជរដ្ឋាភិបាល ដើម្បី​រៀបចំ​គម្រោង​ស្រាវជ្រាវ​ ស្ដីពី​ប្រវត្តិសាស្ត្រ​ខ្មែរ ដែល​មាន​ចាប់ពី​សម័យកាល​បុរេ​ប្រវត្តិសាស្ត្រ សម័យ​អង្គរ សម័យ​ក្រោយ​អង្គរ និង​សម័យ​ទំនើប នៅ​ក្នុង​ឆ្នាំ​២០២១​ខាងមុខ ដោយ​រៀបចំ​ឯកសារ​ប្រវត្តិសាស្ត្រ​ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ត្រ ដើម្បី​ធ្វើជា​ឯកសារ​គោល​ជា​ខេមរភាសា​ ក្នុង​ការ​សិក្សា​ស្រាវជ្រាវ និង​មូលដ្ឋាន​បង្អែក «​មិន​គួរ​ពេល​ដែល និយាយ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ ឲ្យ​ទៅ​មើល​ឯកសារ​ជា​ភាសា​បារាំង ទៅ​មើល​ឯកសារ​ជា​ភាសា​អង់គ្លេស​នោះ​ឡើយ​»​។

​មូលហេតុ​ ដែល​នាំ​ឲ្យ​មានការ​ស្រាវជ្រាវ​ ចងក្រង​ជា​ឯកសារ​សៀវភៅ​ឡើង​ លោក​បណ្ឌិតសភា​ចា​រ្យ សុខ ទូច ថា​យើង​សម្លឹង​ទៅ​មើល​ពី​សម័យ​អង្គរ​ខ្មែរ​ នៅ​សម័យ​អង្គរ ខ្លាច​ខ្មែរ​ភ្លេច​ខ្លួនឯង​ទើប​មិន​ត្រឹមតែ​ចារ​នៅ​ក្នុង​ស្លឹករឹត​ទេ ថែមទាំង​បាន​ចារ​នៅ​លើ​ផ្ទាំង​ថ្ម​ទៀត ដើម្បី​ឲ្យ​ខ្មែរ​ទុកជា​ប្រវត្តិសាស្ត្រ ជៀសវាង​អ្វី​ដែល​ខ្មែរ​មិនបាន​ធ្វើ ហើយ​អត់​ដឹង​ថា​ ជា​របស់​អ្នកណា​ខ្លាច​គេ​បន្លំ​យក​ទៅ​។​ ម្យ៉ាងទៀត​ បើ​យើង​មិនបាន​ចងក្រង​រក្សា​ នូវ​អ្វី​ដែល​បាន​សរសេរ​ទេវា​នឹង​នាំ​ឲ្យ​មាន​ទំនាស់​ប្រវត្តិសាស្ត្រ​ទៅ​ថ្ងៃ​អនាគត​៕​

អត្ថបទ៖ វ​ត្តី

សូមចុចអាន​​​៖ កសិករ​ ជាងមួយម៉ឺនគ្រួសារ ​នៅ​ខេត្ត​បន្ទាយមានជ័យ ​ទទួល​ពូជស្រូវ​ចម្រុះ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម