ព័ត៌មានជាតិ
តុលាការសម្រេច ឃុំខ្លួនបុរសម្នាក់ដែលអួតស័ក្ដឧត្តមសេនីយ
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង បានឲ្យដឹងថា លោក អ៊ុក សុវណ្ណារិទ្ធ ចៅក្រមជំនុំសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះបានបើកសវនាការជំនុំជម្រះផ្ទាល់លើសំណុំរឿងជនសង្ស័យម្នាក់ ដែលជិះរថយន្តដើរឡាយវីដេអូបង្ហោះអួងអាងថា ខ្លួនជាឧត្តមសេនីយ៍ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរងចាំការសម្រេចនៅពេលក្រោយ ។
សេចក្ដីសម្រេចនេះគឺទុករយៈពេល១៤ ថ្ងៃ ឲ្យជនត្រូវចោទពឹងពាក់មេធាវីការពារក្តី អោយខ្លួន ។ ជនសង្ស័យមានឈ្មោះ សៀង រង្សី ភេទប្រុស អាយុ៣៥ឆ្នាំ ប្រកបមុខរបរជាអ្នកលក់គ្រឿងសំណង់ នៅផ្ទះលេខ១A ផ្លូវលេខ៩៩R ភូមិទួលសង្កែសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នឹងស្នាក់នៅបុរីហ្គ្រេនជ្រោយចង្វា ផ្ទះលេខ២១៦ ផ្លូវលេខ៦A សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
ជននេះត្រូវបានលោក ឡុង ជាប ព្រះរាជអាជ្ញារងតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ធ្វើការចោទប្រកាន់តាមមាត្រា៣ មាត្រា៤ និង មាត្រា១១ នៃច្បាប់ស្តីពីកូដវីត.១៩ ដោយអនុវត្ត នីតិវិធីបង្ហាញខ្លួនភ្លាម (មាត្រា ៤៧ ក្រមនីតិវិធីព្រហ្មទណ្ឌ) រួចត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមជំនុំជម្រះផ្ទាល់ ។
តាមច្បាប់ស្តីពីកូវីដ.១៩ ពេលណាជនសង្ស័យត្រូវបានតំណាងអយ្យការចោទប្រកាន់ជាផ្លូវការហើយ សំណុំរឿងនោះ នឹងត្រូវបើកសវនាការ នឹងផ្តន្ទាទោសលើជនសង្ស័យភ្លាមៗតែម្តង ប៉ុន្តែករណីខាងលើនេះដោយសារជនត្រូវចោទ ត្រូវការពឹងពាក់មេធាវី ដើម្បីការពារក្តីទើបចៅក្រមជំនុំជម្រះសម្រេចលើកពេលសវនាការ តែតម្រូវឲ្យឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារកំណត់១៤ ថ្ងៃ ទើបឲ្យនាំមកផ្តន្ទាទោសវិញ ៕
អត្ថបទ៖ មករា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា