Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង សម្រេចបន្តបិទក្រុងបាវិតរយៈពេល១៤ ថ្ងៃបន្ថែមទៀត

បានផុស

នៅ

រដ្ឋបាលខេត្តស្វាយរៀងបានសម្រេចបិទក្រុងបាវិតរយៈពេល១៤ថ្ងៃបន្ថែមទៀតបន្ទាប់ពីបានបិទរយៈពេល១២ថ្ងៃគឺចាប់ពីថ្ងៃទី០៧រហូតដល់ថ្ងៃទី១៨ខែមេសាឆ្នាំ២០២១រួចមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តស្វាយរៀងចុះថ្ងៃទី១៨មេសានេះបានឲ្យដឹងថារដ្ឋបាលខេត្តសម្រេចដាក់វិធានការរដ្ឋបាលជាបណ្ដោះអាសន្ននៅក្រុងបាវិតខេត្តស្វាយរៀងពេល១៤ថ្ងៃជាបន្តទៀតគឺចាប់ពីម៉ោងសូន្យថ្ងៃទី១៩ខែមេសារហូតដល់ថ្ងៃទ០២ខែឧសភាឆ្នាំ២០២១ដោយរឹតត្បិតចេញពីលំនៅឋានឬទីសំណាក់បច្ចុប្បន្នលែងលែងតែការធ្វើដំណើរទៅបំពេញការងារឬប្រកបមុខរបរឬអាជីវកម្មដែលមិនមានការរឹតត្បិតឬហាមឃាត់និងដោយមានការភ្ជាប់លិខិតបញ្ជាក់អំពីការងារមុខរបរឬអាជីវកម្ម។

ការធ្វើដំណើរទៅស្វែងរកគ្រឿងឧបភោគបរិភោគនិងសម្ភារៈប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃ។ទៅមន្ទីរពេទ្យមណ្ឌលសុខភាពសម្ភពទីកន្លែងព្យាបាលឱសថស្ថានដោយមូលហេតុសុខភាពបន្ទាន់។បុគ្គលិកក្រុមគ្រូពេទ្យទាំងរដ្ឋនិងឯកជនមន្ត្រីរាជ​ការក្រុមពន្លត់អគ្គីភ័យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដើម្បីបំពេញបេសកកម្មជូនស្ថាប័នអង្គភាពរថយន្តកុងតឺន័ររថយន្តដឹកទំនិញរថយន្តបាញ់បេតុងរថយន្តសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញផ្គត់ផ្គង់ការដ្ឋានសំណង់រថយន្តដឹកជញ្ជូនសំរាមសំណល់រឹងសំណល់វេជ្ជសាស្ត្រនិងការដឹកជញ្ជូនម្ហូបអាហាររបស់បុគ្គលិកបម្រើសេវាដឹកជញ្ជូនបុគ្គលិកនិយោជកនិងកម្មករកម្មការិនីទៅបំពេញការងារនៅក្នុងក្រុមហ៊ុនសហគ្រាសគ្រឹះស្ថានរោងចក្រឬទីតាំងអាជីវកម្មដែលអនុញ្ញាតឱ្យបើកដំណើរការជាធម្មតានិងការធ្វើដំណើរចាំបាច់ខ្ញុំផ្សេងដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

ក្រៅពីនេះផ្អាករាល់ការធ្វើដំណើរចេញចូលក្នុងក្រុមហ៊ុនកំសាន្តអន្តរជាតិបាវិតម៊ុកបាយ ក្រុមហ៊ុនកាស៊ីណូពិភពថ្មី ក្រុមហ៊ុនកាស៊ីណូហ្គូដឡាក់និងក្រុមហ៊ុនអ៊ីម ភើរើដែលមានទីតាំងស្ថិតនៅក្នុងភូមិបាវិតកណ្ដាលសង្កាត់បាវិតក្រុងបាវិតលើកលែងតែការធ្វើដំណើរដើម្បីបំពេញមុខងារក្នុងការផ្ដល់សេវាសង្គ្រោះបន្ទាន់សេវាសាធារណៈចាំបាច់និងបន្ទាន់ឬសេវាដឹកជញ្ជូនទំនិញស្បៀង គ្រឿងឧបភោគបរិភោគនិងការចាំបាច់ផ្សេងទៀតដោយមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៣ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១៤ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២១ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម