ព័ត៌មានជាតិ
អាជីវករផ្សារអូរឫស្សីជាង៤០០នាក់ហើយ បានឆ្លងជំងឺកូវីដ១៩
យោងតាមអនុគណៈកម្មការស្រាវជ្រាវនិងតាមដានបុគ្គលសង្ស័យកូវីដ១៩បានឲ្យដឹងថាគិតចាប់ពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៨ មេសា ឆ្នាំ២០២១មានអាជីវករផ្សារអូរឫស្សីសរុបចំនួន ៤១៣ នាក់ ត្រូវបានរកឃើញ វិជ្ជមាន មេរោគកូវីដ-១៩ ។
ចំណែក ផ្សារដើមវិញគិតត្រឹមថ្ងៃទី១៨មេសានេះដែរមានអាជីវករសរុបចំនួន ៨៨ នាក់ត្រូវបានរកឃើញ វិជ្ជមាន មេរោគកូវីដ-១៩ ។

គួរបញ្ជាក់ថាថ្ងៃនេះក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ៦១៨នាក់ទៀតជាព្រឹត្តិការណ៍សហគមន៍ទាំង ៦១៨នាក់និងជាសះស្បើយ ៦០នាក់។ក្នុងនោះនៅភ្នំពេញចំនួន៤៩៣នាក់ ព្រះសីហនុចំនួន៧៥នាក់ កណ្ដាល ៣១នាក់ ស្វាយរៀង ៨នាក់ ព្រៃវែង ៥នាក់ កំពង់ស្ពឺ៣នាក់ តាកែវ ២នាក់ កំពង់ចាម ១នាក់។
គិតត្រឹមព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ 🇰🇭អ្នកឆ្លងសរុបចំនួន ៦៣៨៩ នាក់អ្នកជាសះស្បើយចំនួន២៤៧៦ នាក់ អ្នកកំពុងព្យាបាលចំនួន៣៨៦៥ នាក់និងអ្នកស្លាប់ចំនួន៤៣ នាក់៕
សំអឿន


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង