Connect with us

ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនល្មើសបំរាមផឹកស៊ីរាំច្រៀង៤នាក់បញ្ជូនទៅតុលាការ

បានផុស

នៅ

ខេត្តតាកែវ៖ ជនល្មើសបម្រាមរបស់អាជ្ញាធរ៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះឃាត់ខ្លួនយកមកកសាងសំណុំរឿងបញ្ជូនទៅតុលាការ ក្រោយពួកគេនាំគ្នាផឹកស៊ី និងបើកឧបករណ៍បំពងសំឡេងរាំរែកយ៉ាងកងរំពងតាមរយៈការចាក់ធុងបាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះអនុវត្តវិធានការលើជនល្មើសបម្រាមនេះធ្វើឡើងនៅចំណុចភូមិអង្គរាំង ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ ដោយកម្លាំងកងរាជអាវុធហត្ថខេត្តសហកាណ៍ជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកសំរោង។ មនុស្សទាំង៤នាក់ដែលត្រូវបានឃាត់ខ្លួននោះមាន ឈ្មោះ ជីប តូនី អាយុ២៤ឆ្នាំ ឈ្មោះ ជីប ដារាជ អាយុ២៦ឆ្នាំ ឈ្មោះ ផែន សុខន អាយុ២៦ឆ្នាំ និងឈ្មោះ ខៀវ ជិន អាយុ៤៥ឆ្នាំ។ ចំណែកវត្ថុតាងមាន ម៉ូតូ០២គ្រឿង និងឧបករណ៍បំពងសំឡេងមួយចំនួន។

បច្ចុប្បន្នជនបំពានបម្រាមទាំង៤នាក់ខាងលើត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តតាកែវបានចេញសេចក្តីណែរនាំឱ្យប្រជាពលរដ្ឋយកចិត្តទុកដាក់អនុវត្តវិធានការ “៣ការពារ ៣កុំ” ហើយអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចនានាស្តីពីវិធានការរដ្ឋបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ដើម្បីជៀសផុតការឆ្លងរាលដាលដល់ក្រុមគ្រួសារ​ និងសហគមន៍ ហើយបើល្មើសនឹងត្រូវចាត់វិធានការតាមច្បាប់គ្មានការយោគយល់៕

អត្ថបទ៖ វីរៈ 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម