ព័ត៌មានជាតិ
ឡសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានដឹកដល់សាលាស្រុកឱរ៉ាល់ហើយ
ឡស្វ័យប្រវត្ត និងទំនើបដែលរៀបចំសម្រាប់បូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានដឹកមកដល់លាសាស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺហើយ និងរៀបដឹកបន្តទៅកាន់ទីតាំងឈាបនដ្ឋានបូជាសពលើផ្ទៃដីប្រមាណ១០ហិកតា ដែលបានរៀបចំដោយសាលារាជធានីភ្នំពេញ ។

ឈាបនដ្ឋានដែលរៀបលើផ្ទៃដី១០ហិកតានេះ គឺសម្រាប់បូជាសពអ្នកជំងឺដែលស្លាប់ដោយសារវីរុសកូវីដ-១៩ ដែលស្ថិតក្នុងឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ខណៈកំពុងដំណើរការរៀបចំយ៉ាងលឿនបំផុត ដោយបណ្ដាញអគ្គិសនីរួចរាល់អស់ហើយ ។
សូមបញ្ជាក់ថា ចំពោះបច្ចេកទេសទំនើបឡបូជាសពនេះ បានបញ្ជាទិញពីបរទេស ពេលនេះបានដឹកមកដល់សាលាស្រុកឱរាល់ហើយ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១។ ការរៀបចំឡដើម្បីបូជាសពអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នេះ គឺត្រៀមដើម្បីបង្ការហានិភ័យណាមួយកើតឡើង ហើយពេលនេះក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ កើតមានជាបន្តបន្ទាប់។

សកម្មភាពនៃការរៀបចំសាងសង់ឈាបនដ្ឋានសម្រាប់បូជាសពអ្នកស្លាប់ដោយជំងឺកូវីដ-១៩ បានធ្វើ ឡើងភ្លាមៗ បន្ទាប់ពីស្ថានភាពនៃការឆ្លងជំងឺកូវីដ១៩ ឆ្លងជាសហគមន៍ក្នុងព្រឹត្តិការណ៍២០កុម្ភៈ កាន់ តែខ្លាំងឡើងៗ ទើបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ ចេញនូវវិធានការរៀបចំសាងសង់ នូវឈាបនដ្ឋាននេះ ដល់អាជ្ញាធររាជធានីខេត្តទាំងអស់ កាលពី ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ កន្លងមកនេះ៕
អត្ថបទ ៖ ភួង រដ្ឋា



-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត