ព័ត៌មានជាតិ
ផឹកស៊ីផុសរូបដៀមដាមអ្នកពូកែទើស ចូលចិត្តរាយការចុងក្រោយហៅមកដុសក្អែល
នារីម្នាក់ក្នុងចំណោម ប្រុសស្រីជាច្រើននាក់ បាននាំគ្នាផឹកសុីយ៉ាងសប្បាយអើងកង ហើយថែមទាំងធ្វើការបង្ហោះលើបណ្តាញសង្គម រួចជេរអ្នកពូកែខាងទើស ស្រាប់តែសមត្ថកិច្ចជំនាញធ្វើការស្រាវជ្រាវយកមកដុសក្អែល។

សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ លើអាខោនហ្វេសបុកឈ្មោះ “Kanha Kim” ដែលបានបង្ហោះរូបភាពផឹកស៊ីមានគ្នាច្រើននៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ភ្ជាប់នឹងខ្លឹមសារថា “អញផុសទៀតចាំមើលមីអាយះណាវារម៉ាស់កណ្តួយទៀត អញជួបគឺជួបជូនចំពោះពួកពូកែផ្តល់ព័ត៍មានពេលមិនជួបមិនផ្តល់ផងពេលជួបដឹងភ្លាម”។
ក្រោយពីការិយាល័យជំនាញធ្វើការស្រាវម្ចាស់អាខោនខាងលើមាន ឈ្មោះ គឹម កញ្ញា ភេទស្រី អាយុ ៣៦ឆ្នាំ រស់នៅ ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោក គង់ វិនឌី ស្នងការរងទទួលការិយាល័ប្រឆាំងបទល្មើសបច្ចេកវិទ្យាការិយាល័យជំនាញ បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពីធ្វើការឃាត់ខ្លួនឈ្មោះ គឹម កញ្ញា បានឆ្លើយសារភាពថា រូបភាពដែលបានខ្លួនបានបង្ហោះខាងលើនេះជារូបភាពចាស់កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០ មិនមែនជារូបភាពបង្ហោះ ថ្ងៃទី១៦ ខែ មេសា ឆ្នាំ ២០២១នោះទេ។
បន្ទាប់មកការិយាល័យជំនាញបានធ្វើកិច្ចសន្យាអប់រំអំពីវិធានការសុខាភិបាលនិងសូមឲ្យចូលរួមអនុវត្ត ៣កុំ ៣ការពារ ដើម្បីសុខមាលភាពសាធារណៈ ប្រសិនបើមានការជួបជុំបែបនេះ សមត្ថកិច្ចនឹងអនុវត្តតាមច្បាប់ដោយគ្មានការលើកលែងឡើយ និងបានណែនាំឲ្យបញ្ឈប់សកម្មភាពបង្ហោះរូបផឹកស៊ីចាស់ៗនេះតទៅទៀត ៕
អត្ថបទ៖ វ៉ាន់ ណាង

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង