ព័ត៌មានជាតិ
រថយន្តធំ២គ្រឿង បុកគ្មាលើផ្លូវបំបែកជា៤ បណ្តាលឱ្យមនុស្ស២នាក់រងរបួស
មនុស្សចំនួន២ នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចចរណ៍ រវាងរថយន្តធំ២គ្រឿងបុកគ្នា ស្ថិតនៅផ្លូវបំបែកជា៤ ចំណុចកែងទឹកអំពៅបំបែក ឃុំត្រពាំប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីវេលាម៉ោង ៥៖៣០ នាទីព្រឹកថ្ងៃទី១៩ ខែមេសានេះ។
របាយការណ៍នៃកម្លាំងនគរបាលផ្នែកចរាចរណ៍ ស្រុកអន្លង់វែងបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្ត យីឌុប ដឹកម្រេច បើកបរពីត្បូងទៅជើងចំណែក រថយន្តមួយគ្រឿងទៀតប្រភេទរថយន្តឆ្នៃដឹកដី បើកបរទិសដៅពីលិចមកកើត លុះដល់ចំណុចកើតហេតុត្រង់ផ្លូវបំបែកជា៤ ក៍បានបុកគ្នាតែម្តង។
តាមអ្នកឃើញហេតុការណ៍ខាងលើ គឺរថយន្តទាំង២ បើកបរមកដល់ចំណុចកើតហេតុគឺមិនផ្តល់អាទិភាពឱ្យគ្នាទៅវិញទៅមកនោះទេ ដោយបើកបរមិនបន្ថយល្បឿនដូចគ្នា ទើបបណ្តាលអោយមានករណីដូច្នេះ។
ក្រោយកើតហេតុ ភាគីទាំងសងខាងបានសម្របសម្រួលគ្នានៅនឹកក្លែងកើតហេតុតែម្តង ដោយមានការធ្វើកំណតុហេតុពីកម្លាំងនគរបាលជំនាញផ្នែកចរាចរណ៍នៃអធិការដ្ឋាននគបាលស្រុកអន្លង់វែង៕
អត្ថបទ៖ចាន់ ធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ