ព័ត៌មានជាតិ
រាជធានីភ្នំពេញត្រៀមបញ្ចេញអង្ករ១៤០តោនឆ្លើយតបតាមសំណើរ និងតម្រូវការពលរដ្ឋក្រីក្រដែលកំពុងខ្វះខាតស្បៀង
រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចេញអង្ករចំនួន១៤០តោន ដើម្បីឆ្លើយតបនឹងសំណើរបស់ពលរដ្ឋដែលជួបបញ្ហាខ្វះខាតស្បៀងអាហារក្នុងស្ថានភាពវិបត្តិកូវីដ១៩។
ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំដល់អភិបាលខណ្ឌទាំង១៤នៅក្នុងរាជធានីភ្នំពេញយកចិត្តទុកដាក់តាមដានសំណើរបស់ពលរដ្ឋ និងរៀបចំផ្ដល់ស្បៀងអាហារជូនពួកគាត់ឱ្យទាន់ពេលវេលាបំផុត។

ឯកឧត្ដម ឃួង ស្រេង មានប្រសាសន៍ថា៖ «រាជធានីភ្នំពេញនឹងដាក់អង្ករជូនខណ្ឌនីមួយៗចំនួន១០តោនចំពោះគ្រប់ខណ្ឌទាំង១៤នៅក្នុងទីក្រុងភ្នំពេញ សរុបមានចំនួន១៤០តោន ដែលជាអំណោយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រានី ដើម្បីឆ្លើយតបតាមសំណើរ និងតម្រូវការរបស់ពលរដ្ឋក្រីក្រដែលជួបបញ្ហាខ្វះខាតស្បៀង។ ក្រៅពីអង្ករ យើងក៏មានត្រីខ និងមីផងដែរសម្រាប់ផ្គត់ផ្គង់ដល់ពួកគាត់ក្នុងគ្រាដ៏លំបាកនេះ។»

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ