Connect with us

ព័ត៌មានជាតិ

តេស្ត​អាជីវករ​ផ្សារ​នាគ​មាស ៦៨០ នាក់ រកឃើញ ៦០ នាក់​ឆ្លងកូវីដ១៩

បានផុស

នៅ

ក្រុម​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានធ្វើ​តេស្តលើអាជីវករ​ផ្សារ​នាគមាស ដោយ​ប្រើប្រាស់​វិធីសាស្រ្ត​តេស្ត​រហ័ស លទ្ធផល​​រកឃើញ​អ្នក​វិជ្ជមាន​ចំនួន ៦០នាក់។

ដោយការ​បន្ថែម​គ្រូពេទ្យធ្វើ​តេស្ត​សំណាក​ គិតត្រឹមម៉ោង៧យប់ម្សិលមិញ​នេះ ក្នុង​ចំណោម​អាជីវករ ៦៨០នាក់ត្រូវបានធ្វើតេស្ត ក្នុង​នោះ​មានអ្នក​ឆ្លង ៦០ នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការ​បញ្ជាក់​​គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ការ​ប្រើប្រាស់​វិធីសាស្រ្ត​ថ្មី​តេស្ដរហ័ស​រកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» ជួយ​បង្កើន​ល្បឿនការធ្វើ​តេស្ត​ អាច​ដឹងលទ្ធផល​បាន​ឆាប់រហ័ស។

ក្រសួងសុខាភិបាល បានសម្រេចជ្រើសឧបករណ៍តេស្ដរហ័ស ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី។

គួរ​បញ្ជាក់ថា ការ​ប្រើប្រាស់​ឧបករណ៍តេស្ដរហ័សនេះដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ រកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយពេល​យកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺលទ្ធផលដូចគ្នាដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដវិធីសាស្រ្ត​ថ្មី​នេះតែម្ដង ដើម្បី​បង្កើន​ល្បឿននិង​ការ​កាត់បន្ថយ​ការ​ចម្លង​ពី​ម្នាក់ទៅម្នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ៦ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ៧ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម