ព័ត៌មានជាតិ
ផ្សារបឹងកេងកងនៅដំណើរការលក់គ្រឿងហូបចុកជាធម្មតា តែត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ
ស្ថានភាពនៅផ្សារបឹងកេងកងនៃខណ្ឌបឹងកេងកង សម្រាប់នៅថ្ងៃទី១៩ ខែមេសា នេះ បងប្អូនប្រជាពលរដ្ឋបានចេញ ចូលផ្សារជាធម្មតា ខណៈដែលបងប្អូនអាជីវករ ប្រមាណជាង៦០តូបប៉ុណ្ណោះ ដែលជាអាជីវករលក់គ្រឿងហូបចុក គ្រឿងទេស បន្លែ និងត្រីសាច់ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរដែនដី ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា។ នេះបើតាមការបញ្ជាក់ពី ប្រធានផ្សារបឹងកេងកង លោក ឯក និមល នៅថ្ងៃទី១៩ ខែមេសាឆ្នាំ២០២១នេះ។

លោកប្រធានផ្សារបានឲ្យដឹងថា តម្លៃទំនិញនៅក្នុងផ្សារ យើងបានតម្រូវឲ្យបងប្អូនអាជីវករទាំងអស់ត្រូវតែដាក់ស្លាក តម្លៃនៅគ្រប់តូប ឬ ស្ដង់របស់ខ្លួន ដោយការពារជាមុនចៀសវាង ជនឆ្លៀតឱកាសនិយមលក់ទំនិញឡើងថ្លៃគ្មានហេតុផល។
ជាមួយគ្នានេះ គណៈកម្មការផ្សារបឹងកេងកង បានដាក់កម្លាំងសន្តិសុខ នៅតាមមាត់ច្រកទ្វារ ចេញ ចូលផ្សារដើម្បីសាកសួរព័ត៌មានពីតម្លៃទំនិញ ដែលអតិថិជន គាត់បានចូលមកទិញ ពីក្នុងផ្សារ ។ ចំពោះការអនុវត្តវិធានការ សុខាភិបាល គណៈកម្មការផ្សារបានរឹតបន្តឹង ដោយតម្រូវដល់អតិថិជន និង អាជីវករពេលចេញ ចូលផ្សារត្រូវតែពាក់ម៉ាសការពារជានិច្ច និងស្គែនកម្ដៅ បាញ់ទឹកអាល់កុល ស្គែន QR code ជាប្រចាំ នៅតាមច្រកទ្វារចេញ ចូលផ្សារទាំងបី ។ ក្រៅពីនេះយើងបានណែនាំ បងប្អូនអាជីវករ ទទួលអ្នកទិញតែ២នាក់ ប៉ុណ្ណោះមួយតូបៗ បើមកទិញបីនាក់ឡើង ទៅគឺត្រូវឲ្យគាត់នៅរងចាំនៅខាងក្រោយដោយរក្សាគម្លាតឲ្យឆ្ងាយពីគ្នា ។

លោកបន្តថា ក្រោយបងប្អូនអាជីវករចាកចេញទៅផ្ទះរៀងៗខ្លួននាពេលល្ងាចនោះ ខាងគណៈកម្មការផ្សារបឹងកេងកង បានចាត់កម្លាំងសន្តិសុខ ចុះបាញ់ថ្នាំសម្លាប់មេរោគក្នុងបរិវេណផ្សារ ។
លោកប្រធានផ្សារបន្តទៀតថា យើងត្រូវរួមគ្នា អនុវត្តតាមវិធានការ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា ៕
អត្ថបទ ៖ ស្រីរ័ត្ន



-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា