ព័ត៌មានជាតិ
វីង ត្រូវបានផ្តល់អាជ្ញាប័ណ្ណធ្វើប្រតិបត្តិការ ជាធនាគារពាណិជ្ជ
វីងបានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា ដើម្បីធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជ តាមរយៈប្រព័ន្ធហិរញ្ញវត្ថុឌីជីថល យ៉ាងទូលំទូលាយរបស់ខ្លួន។
ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ដែលជាអ្នកផ្តល់សេវាកម្មហិរញ្ញវត្ថុតាមទូរសព្ទចល័តឈានមុខគេនៅកម្ពុជា ទទួលបានអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា។ អាជ្ញាប័ណ្ណនេះអនុញ្ញាតឱ្យវីងធ្វើប្រតិបត្តិការជាធនាគារពាណិជ្ជក្រោមឈ្មោះ “ធនាគារ វីង (ខេមបូឌា) ម.ក”។


អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារវីងបានមានប្រសាសន៍ថា៖ ”នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតដើម្បីឆ្ពោះទៅរកចក្ខុវិស័យរបស់យើង ក្នុងការផ្តល់លទ្ធភាពហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជាគ្រប់រូប និងដើម្បីជួយដល់កំណើនសេដ្ឋកិច្ច។ ជាមួយនឹងបច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិត និងចំណេះដឹងទូលំទូលាយអំពីទីផ្សារក្នុងស្រុក ធនាគារវីង ភ្នាក់ងារវីង និងដៃគូរបស់យើងទាំងអស់ ប្រឹងប្រែងរួមគ្នាដើម្បីផ្សារភ្ជាប់គម្លាត តាមរយៈការផ្តល់ឧបករណ៍ហិរញ្ញវត្ថុដល់ប្រជាជនមិនស្ថិតក្នុងបណ្តាញធនាគារ។”



ជាមួយនឹងការផ្តល់អាជ្ញាប័ណ្ណនេះ ធនាគារវីងអាចផ្តល់ជូននូវផលិតផល និងសេវាកម្មធនាគារជាច្រើនដល់ប្រជាជនកម្ពុជាទាំងអស់ ដូចជាការផ្តល់ប្រាក់កម្ចី និងការទទួលប្រាក់បញ្ញើពីសាធារណៈជនជាដើម។ សេវាកម្មទាំងនេះនឹងបំពេញបន្ថែមលើសេវាកម្មហិរញ្ញវត្ថុបែបឌីជីថលរបស់វីងដែលមានស្រាប់ ហើយត្រូវបានផ្តល់ជូនតាមរយៈបណ្តាញយ៉ាងទូលំទូលាយ គឺភ្នាក់ងារវីងដែលមានជាង ៩.៣០០ កន្លែង និងកម្មវិធីស្មាតហ្វូនវីង។ វីងនឹងបន្តដំណើរការអាជីវកម្មរបស់ខ្លួនដូចធម្មតា ដោយគ្មានការប៉ះពាល់ដល់សេវាកម្ម ដែលមានស្រាប់ ដែលត្រូវបានផ្តល់ជូនតាមរយៈភ្នាក់ងារវីង និងកម្មវិធីស្មាតហ្វូនវីងឡើយ។
លោក Manu Rajan អគ្គនាយកនៃធនាគារវីងបានមានប្រសាសន៍ថា៖ “យើងប្តេជ្ញាធានាឲ្យបានថា ការវិវត្តខ្លួនក្លាយជាធនាគារពាណិជ្ជរបស់យើង មានឥទ្ធិពលជាវិជ្ជមានទៅលើសហគមន៍ ដៃគូអាជីវកម្ម និងអ្នកចូលរួមក្នុងទីផ្សារផ្សេងៗទៀតរបស់យើង។ យើងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូ និងសាធារណជន ដើម្បីជំរុញបរិយាប័ន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា” ។

អាជ្ញាប័ណ្ណដែលទទួលបានពីធនាគារជាតិនៃកម្ពុជានេះនឹងពង្រឹងចក្ខុវិស័យរបស់វីង ក្នុងការធ្វើឱ្យប្រសើរឡើងនូវការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនដែលមិនស្ថិតក្នុងបណ្តាញធនាគារ។ ចាប់តាំងពីត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងបានខិតខំផ្តល់អំណាចដល់ប្រជាជនកម្ពុជា តាមរយៈការផ្តល់លទ្ធភាពក្នុងការទទួលបានសេវាកម្មហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន ងាយស្រួល និងមានសុវត្ថិភាព៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ