ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌដូនពេញបិទខ្ទប់ផ្សារកណ្តាលក្រោយអាជីវករម្នាក់ឆ្លងកូវីដ១៩
អាជ្ញាធរខណ្ឌដូនពេញបានដាក់កម្លាំងភ្លាមៗដើម្បីបិទខ្ទប់ផ្សារកណ្ដាលក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ១៩ខែមេសាឆ្នាំ ២០២១នេះ ដោយសារតែមានអាជីវករលក់ដូរម្នាក់ត្រូវបានរកឃើញវិជ្ជមានកូវីដ19 ។ ជាមួយគ្នានោះដែរ អាជីវករដែលលក់ដូររួមជាមួយប្រជាពលរដ្ឋដែលចេញចូលផ្សារនោះត្រូវបានអាជ្ញាធរមិនអនុញ្ញាតឲ្យចេញចូលនោះទេគឺត្រូវរង់ចាំក្រុមគ្រូពេទ្យចុះយកសំណាក់សិន។

អាជ្ញាធរខណ្ឌដូនពេញបានឲ្យដឹងកាលពីរសៀលថ្ងៃនេះថា បន្ទាន់ពីគ្រូពេទ្យជំនាញបានរកឃើញស្ត្រីជាអាជីវករលក់ដូរក្រណាត់ជជុះនិងវាំងននជជុះម្នាក់ដែលមកពីខណ្ឌមានជ័យចូលមកលក់នៅក្នុងផ្សារកណ្តាលមានវិជ្ជមានកូវីដ19 នោះជាមួយគ្នានោះដែរអាជ្ញាធរខណ្ឌក៏បានដាក់កម្លាំងព័ទ្ធជុំវិញផ្សារកណ្តាល (Lock down) ទីរួមផ្សារកណ្តាលទាំងមូលដើម្បីសម្របសម្រួលឲ្យក្រុមគ្រូពេទ្យ Tyda ចុះយកសំណាក់បងប្អូនអាជីវកររួមជាមួយប្រជាពលរដ្ឋដែលបានចេញចូលផ្សារនាព្រឹកនោះផងដែរ។ អាជ្ញាធរបានបញ្ជាក់ទៀតថាផ្សារកណ្ដាលនេះត្រូវបិទខ្ទប់ប្រៀបដូចនឹងផ្សារចាស់ដែរ៕



អត្ថបទ៖ រស្មី

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង