Connect with us

ព័ត៌មានជាតិ

ចរាចរណ៍លើស្ពានព្រះមុនីវង្សចាស់មិនសូវមានអ្នកឆ្លងកាត់ ដែលភាគច្រើនជាអ្នកដឹកបន្លែត្រីសាច់

បានផុស

នៅ

បើពិនិត្យមើលស្ថានភាពអ្នកធ្វើដំណើឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ និងស្ពានព្រះមុនីវង្សថ្មី ក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺមានសភាពស្ងប់ស្ងាត់ហើយក្នុងនោះ អ្នកឆ្លងកាត់ច្រើនតែរថយន្តដឹកបន្លែត្រីសាច់ និងអ្នកដឹកជញ្ជូនម្ហូបអាហារតាមអនឡាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រភពពីលោក គុយ គឹមហ៊ាង ប្រធានការិយាល័យសាធារណៈការ នៃសាលាខណ្ឌច្បារអំពៅបានឲ្យដឹងថា ចំពោះការធ្វើដំណើឆ្លងកាត់ស្ពានព្រះមុនីវង្សចាស់ ពីច្បារអំពៅចូលទៅភ្នំពេញ គឺមានសភាពស្ងប់ស្ងាត់ហើយពុំមានភាពរញ៉េរញ៉ៃដូចកាលពីប៉ុន្មានថ្ងៃមុន ដែលសាលារាជធានីភ្នំពេញសម្រេចឲ្យបិទខ្ទប់ដំបូងនោះទេ។

លោកប្រធានការិយាល័យបានបន្តថា ជាក់ស្តែងនៅថ្ងៃទី១៩ ខែមេសានេះ គឺចាប់ពីព្រឹករហូតមកដល់រសៀលថ្ងៃដដែលពុំសូវមានមន្ត្រីរាជការឆ្លងកាត់ឡើយ។ ដែលក្នុងនោះមានតែរថយន្តដឹកត្រី ដឹកអង្ករ ដឹកបន្លែ ពិសេសក្រុមម៉ូតូដឹកអីវ៉ាន់តាមអនឡាញដាក់តាមផ្ទះប្រជាពលរដ្ឋប៉ុណ្ណោះ។

លោក គុយ គឹមហ៊ាង បានបញ្ជាក់យ៉ាងច្បាស់ថា មកដល់ថ្ងៃនេះ គឺបងប្អូនប្រជាពលរដ្ឋលើសលុបមិនបានចេញពីផ្ទះឡើយ។ ហើយនេះសបញ្ជាក់ឲ្យឃើញថា ពួកគាត់បានចូលរួមក្នុងការទប់ស្កាត់នូវជំងឺចម្លងដ៏សាហាវនេះខ្លាំងណាស់៕

អត្ថបទ ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម