ព័ត៌មានជាតិ
ក្រសួងបង្ហាញទីតាំងចាក់វ៉ាក់សាំងហ្វីណូវ៉ាក់ និងស៊ីណូហ្វាម ដូសទី២នៅភ្នំពេញ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបង្ហាញទីតាំងចាក់វ៉ាក់សាំងស៊ីណូហ្វាម និងស៊ីណូវ៉ាក់សម្រាប់ដូសទី២នៅក្នុងខណ្ឌទាំង១៤នៅរាជធានីភ្នំពេញដែលនឹងចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ស្អែកនេះតទៅ។
បើតាមក្រសួងសុខាភិបាលក្នុងនោះខណ្ឌច្បារអំពៅ នៅមន្ទីរពេទ្យបង្អែកច្បាអំពៅ មណ្ឌលសុខភាពព្រែកឯង សាលាបឋមសិក្សាបឹងឈូកប្រជុំវង្ស និងមន្ទីរពេទ្យ១៦ឧសភា សម្រាប់ស៊ីណូហ្វាម។សម្រាប់ស៊ីណូវ៉ាក់ចាក់នៅលាវិទ្យាល័យច្បារអំពៅ បុរីប៉េងហួតបឹងស្នោរ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/8-1024x683-3.jpg)
ខណ្ឌចំការមន នៅវិទ្យាល័យទួលទំពូង និងមណ្ឌលសុខភាពផ្សារដើមថ្កូវ សម្រាប់ស៊ីណូហ្វាម។សម្រាប់ស៊ីណូវ៉ាក់នៅសាលាស៊ីអាយអេស កោះពេជ្រ វិទ្យាល័យផ្សារដើមថ្កូវ និងសណ្ឋាគារកាបូឌីយ៉ាណា។
ខណ្ឌបឹងកេងកង នៅវិទ្យាល័យបឹងកេងកងសម្រាប់ស៊ីណូហ្វាម និងសម្រាប់ស៊ីណូវវ៉ាក់នៅក្រសួងផែនការ និងវិទ្យាល័យទូលស្វាយព្រៃ។
ខណ្ឌដូនពេញ សម្រាប់ស៊ីណូហ្វាមនៅមន្ទីរពេទ្យចតុមុខ និងវិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ។សម្រាប់ស៊ីណូវ៉ាក់ នៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងសាលាបឋមសិក្សាកុលាប១។
ខណ្ឌ៧មករា សម្រាប់ស៊ីណូហ្វាមចាក់នៅសាលាបឋមសិក្សាសំពៅមាស និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ និងសម្រាប់ស៊ីណូវ៉ាក់នៅក្រសួងទេសចរណ៍ និងសាលាបឋមសិក្សាបាក់ទូក។
ខណ្ឌឫស្សីកែវ សម្រាប់ស៊ីណូហ្វាមចាក់នៅមន្ទីរពេទ្យបង្អែកសម្ដេចឪសម្ដេចម៉ែ និងសាលាបឋមសិក្សាឫស្សីកែវ និងមណ្ឌលសុខភាពគីឡូម៉ែត្រ៩។ សម្រាប់ស៊ីណូវ៉ាក់ចាក់នៅក្រសួងដែនដីរូបនីយកម្ម និងសំណង់ និងវិទ្យាល័យឫស្សីកែវ។
ខណ្ឌខណ្ឌជ្រោយ នៅបរីរុងរឿងជ្រោយចង្វារ និងមណ្ឌលសុខភាពជ្រោយចង្វាសម្រាប់ស៊ីណូហ្វាម។សម្រាប់ស៊ីណូហ្វាមចាក់នៅ វិទ្យាល័យជាស៊ីមជ្រោយចង្វារ។
ខណ្ឌព្រែកព្នៅ សម្រាប់ស៊ីណូហ្វាមចាក់នៅមណ្ឌលសុខភាពសំរោង និងមណ្ឌលសុខភាពពញាពន់។សម្រាប់ស៊ីណូវ៉ាក់ចាក់នៅមន្ទីរពេទ្យបង្អែកព្រែកព្នៅ និងសាលាវិទ្យាល័យជាស៊ីមឈូកវ៉ា។
ខណ្ឌទួលគោក សម្រាប់ស៊ីណូហ្វាមចាក់នៅសាលាបឋមសិក្សាជាស៊ីមសន្ធរម៉ុក មណ្ឌលសុខភាពទួលគោក និងសាលាបឋមសិក្សាទួលគោក។ សម្រាប់ស៊ីណូវ៉ាក់ចាក់នៅសាលាបឋមសិក្សាទួលគោក និងវិទ្យាល័យ ជា ស៊ីម សន្ធរមុខ។
ខណ្ឌដង្កោ សម្រាប់ស៊ីណូហ្វាមចាក់នៅមន្ទីពេទ្យបង្អែកដង្កោ មណ្ឌលសុខភាពព្រវែង និងមណ្ឌលសុខភាពពងទឹក។ សម្រាប់ស៊ីណូវ៉ាក់ចាក់នៅវិទ្យាល័យទួលអំពិល និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម។
ខណ្ឌពោធិ៍សែនជ័យ សម្រាប់ស៊ីណូហ្វាមចាក់នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង សាលាបឋមសិក្សាជម្ពូវ័ន្ត និងមណ្ឌលសុខភាពសាមគ្គី និងសម្រាប់ស៊ីណូវ៉ាក់ចាក់នៅសាលាបឋមសិក្សាតាំងក្រសាំងនិងអគ្គនាយកដ្ឋានប្រេងកាត។
ខណ្ឌសែនសុខ សម្រាប់ស៊ីណូហ្វាមចាក់នៅនៅមណ្ឌលសុខភាពឃ្មួញ មណ្ឌលសុខភាពភ្នំពេញថ្មីនិងមន្ទីរពេទ្យបង្អែកមិត្តភាព កម្ពុជាចិនសែនសុខ។ សម្រាប់ស៊ីណូវ៉ាក់ចាក់នៅក្រសួងពាណិជ្ជកម្ម និងសាលាបឋមសិក្សាភ្នំពេញថ្មី។
ខណ្ឌមានជ័យ សម្រាប់ស៊ីណូហ្វាមចាក់នៅនៅមណ្ឌលសុខភាពស្ទឹងមានជ័យ និងសាលាបឋមសិក្សាសន្សំកុសល និងសម្រាប់ស៊ីណូវ៉ាក់ចាក់នៅបុរីជីបម៉ុងផ្លូវ៦០ម៉ែត្រ និងសាលាបឋមសិក្សាចាក់អង្រែលើ។
ខណ្ឌកំបូល សម្រាប់ស៊ីណូហ្វាមចាក់នៅមណ្ឌលសុខភាពបឹងធំ និងវិទ្យាល័យកំបូល និងសម្រាប់ស៊ីណូវ៉ាក់ចាក់នៅសាលាបឋមសិក្សាកំបូល៕
អត្ថបទ៖ សំអឿន
![](https://www.kampucheathmey.com/wp-content/uploads/2021/04/photo_2021-04-19_17-44-56-724x1024.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/04/photo_2021-04-19_17-44-57-724x1024.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៧ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?